Barca ​ប្រកាស​លក់ Dembele ​ប៉ុន្តែ​គ្មាន​ក្លឹប​ណា​ចាប់​អារម្មណ៍​សោះ​

ក្លឹប FC Barcelona ​បាន​ប្រកាស​លក់​ខ្សែ​ប្រយុទ្ធ ​Ousmane Dembele ​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​មក ប៉ុន្តែ​លទ្ធផល​គឺ​គ្មាន​ក្លឹប​ណា​មួយ​ចង់​បាន​រូបគេ​នោះ​ទេ​។​កីឡាករ​វ័យ​២២​ឆ្នាំ​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម FC Barcelona ​ទិញ​ពី​ក្រុម Dortmund ​មក​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ​ដើម្បី​ជំនួស​តំណែង​របស់ Neymar ​ក្នុង​តម្លៃ​ខ្លួន​១៣៥​លាន​ផោន។ ​តែ​វត្តមាន​របស់​គេ​នៅ​ក្រុម​អ្នក​មាន​បុណ្យ​មើល​ទៅ​មិន​ជោគជ័យ​នោះ​ទេ ព្រោះ​ដោយសារ​តែ​មាន​របួស​ជាប់​រហូត​តែ​ម្ដង ​និង​បាន​ឱកាស​បង្ហាញ​សមត្ថភាព​តិច​មែនទែន។

កត្តា​នេះ​ហើយ​បាន​ជា​ក្រុម Barcelona ​បាន​ដាក់​រូបគេ​លក់​។ ប្រភព​នៅ​អេស្ប៉ាញ ​កីឡាករ​បារាំង​រូប​នេះ​ត្រូវ​បាន​ក្រុម​ដាក់​លក់​តាំង​ពី​រដូវ​កាល​មុន​ម្ល៉េះ ប៉ុន្តែ​មិន​មាន​ក្លឹប​ណា​មួយ​ចាប់​អារម្មណ៍​ឡើយ។ ​តម្លៃ​ខ្លួន​របស់​គេ​នៅ​សល់​ត្រឹម​តែ​ជាង​៥០​លាន​ផោន​ប៉ុណ្ណោះ ​តែ​ក៏​នៅ​មិន​មាន​ក្លឹប​ណា​ចង់​បាន​ទៀត។ គ្មាន​ក្រុម​ចង់​បាន​នេះ គឺ​ដោយសារ​តែ Dembele ​របួស​ខ្លាំង​ពេក ​សឹង​តែ​មិន​មាន​ពេល​ដើម្បី​ហ្វឹកហាត់​ចូល​ជួយ​ក្រុម​ទៅ​ហើយ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT