លីគ​បារាំង ​ដាក់​ថ្ងៃ​១៧​ខែ​មិថុនា ​ដើម្បី​បើក​រដូវ​កាល​វិញ​

Ligue1 ​របស់​បារាំង ​បាន​កំណត់​យក​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ ​ដើម្បី​បើក​ការ​ប្រកួត​វិញ ​បញ្ចប់​រដូវ​កាល​នេះ​។យ៉ាងណាមិញ​ការ​ប្រកួត​នៅ​ពេល​បើក​រដូវ​កាល​វិញ​នេះ ​អាច​នឹង​ធ្វើ​ឡើង​ដោយ​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ។ មួយ​វិញ​ទៀត ​ពួកគេ​នឹង​បើក​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៧​ខែ​មិថុនា ​ហើយ​គ្រោង​បញ្ចប់​វិញ​នៅ​នៅ​ថ្ងៃ​ទី​២៥​ខែ​កក្កដា​ឆ្នាំ​២០២០។ ​ដោយ​ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ម្ដង ​ដើម្បី​បញ្ចប់​ឱ្យ​បាន​លឿន​បំផុត ​សម្រេច​ក្រុម​ជើង​ឯក ​និង​ក្រុម​ដែល​ត្រូវ​កាត់​ចោល។

​ការ​ប្រកួត​ដោយ​ប្រើ​ពេល​ខ្លី​និង​ជាប់​ៗ​គ្នា​បែប​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​អាច​បញ្ចប់​រដូវ​កាល​បាន។ ​ព្រោះ​ថា​ប្រសិន​បើ​មិន​អាច​បិទ​រដូវ​កាល​បាន​ត្រឹម​ត្រូវ​ទេ ​នោះ​គ្រប់​ក្លឹប​ទាំង​អស់​អាច​ពិបាក​ដោយសារ​ត្រូវ​សង​ប្រាក់​ទៅ​ខាង​ទូរទស្សន៍​វិញ ​ជាមួយ​កិច្ច​សន្យា​សិទ្ធ​ផ្សាយ​បន្ដ​ផ្ទាល់៕

ប្រភព៖ DailyMail

  • លីគ​បារាំង ​ដាក់​ថ្ងៃ​១៧​ខែ​មិថុនា ​ដើម្បី​បើក​រដូវ​កាល​វិញ​