ផែនការណ៍​ចារ​ទុកហើយ​ស្រេច ២០២១ Real យក Mbappe រីឯ​ឆ្នាំ ២០២០ យក​ម៉ាស៊ីន​ស៊ុត​រូប​នេះ

តាម​របាយការណ៍​ពី​សារព័ត៌មាន Marca បាន​ចុះ​ផ្សាយ​ថា ក្លឹប Real Madrid បាន​ដាក់​ឆន្ទៈ​រួច​ជា​ស្រេច លើ​ទីផ្សារ​ដោះដូរ​ដោយ​នៅ​ឆ្នាំ ២០២០ នេះ នឹង​នាំ​យក Erling Haaland ហើយ​នៅ​ឆ្នាំ​បន្ទាប់​ ២០២១ នឹង​យក Kylian Mbappe ឲ្យ​បាន។

មូលហេតុ​ដែល​ឆ្នាំ​នេះ មិន​ទាន់​ដល់​វេន Mbappe ក៏​ដោយសារ​តែ​កត្តា​ផ្នែក​ហិរញ្ញវត្ថុ​ដែល​គ្រប់​ក្លឹប​ទាំង​អស់​បាន​រង​ភាព​ញាំញី​ជា​ខ្លាំង​ដោយសារ​វីរុស​កូរ៉ូណា។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ Haaland នឹង​ត្រូវ​យក​មក​ជំនួយ​ជា​ចាំបាច់​នៅ​ប្រព័ន្ធ​ប្រយុទ្ធ​កណ្តាល ដែល​ជំនាញ​របស់​គេ​គឺ​ការ​រក​គ្រាប់​បាល់។ រី​ឯ Mbappe នៅ​ប្រយុទ្ធ​អាច​លេង​តំណែង​មួយ​ណា​ក៏​បាន បែប​នេះ​មិន​ជា​បញ្ហា​បារម្ភ​ការ​ជាន់​ Role គ្នា​នោះ​ឡើយ។

បញ្ជាក់​ថា​ទំហំ​ចំណាយ​លើ Haaland ដែល Dortmund ទើប​យក​បាន គឺ Real អាច​នឹង​ចាយ​ខ្ទង់ ៧៥ លាន​អឺរ៉ូ រី​ឯ Mbappe អាច​ដល់​ខ្ទង់ ២០០ លាន​អឺរ៉ូ ស៊ីសង​លើ​តម្លៃ​ហាងឆេង​ជាក់ស្តែង​ក្រោយ​ចប់​កូរ៉ូណា៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT