Muangthong United ត្រៀមខ្លួនលក់អ្នក​ចាំ​ទី​វៀតណាម Van Lam បើ​មាន​សំណើសាកសម

ក្លិបលេងលីគ​កំពូល​ថៃ Muangthong United បាន​និយាយ​ថា​ពួក​គេ​ត្រៀម​ខ្លួន​លក់​ចេរញ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​វៀតណាម Dang Van Lam ប្រសិន​បើមាន​សំណើដាក់​មក​ត្រូវ​តាម​ការ​ចង់​បាន​របស់​ពួក​គេ។

នេះ​គឺជា​ព័ត៌មាន​មួយ​ដែល​បង្ហាញភាព​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្របាល់​ទាត់​វៀតណាមដែល​ Muangthong United ធ្លាប់​បាន​និយាយ​ថា​ពួក​គេ​គ្មាន​គម្រោង​លក់​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ដែល​មាន​តម្លៃ២.៣លាន​រីងហ្គីត។ លោក Ronnarit Suewaja ​ប្រធាន​ផ្នែកកីឡារបស់​ក្លិបមាន​មូលដ្ឋាន​នៅ​ទីក្រុងបាងកក​បាន​និយាយ​ថាគាត់​ត្រៀម​ខ្លួនហើយ​ក្នុង​ការ​ដោះលែង Van Lam ប្រសិន​បើ​ពួក​គេ​ទទួលបាន​សំណើណាមួយសាកសម​ពី​ក្លិប​ក្រៅ​ប្រទេស​ឬ​ក្លិប​ក្នុង​ស្រុក។

” មិន​ទាន់​ដឹង​ថា Van Lam នឹង​ត្រូវ​លក់​ឬ​អត់។​វា​អាស្រ័យលើអនាគតទៅ​មុខ​ទៀត។​បើ​គាត់​ឱកាស​ប្រកួតប្រជែង​នៅ​លីគមានកម្រិតខ្ពស់​ជាងនេះឬ​ក្រុម​មក​ពី​ក្រៅ​ប្រទេស​និង​ពិចារណា”។

” Van Lam មាន​កុងត្រា​ជាមួយយើងដល់​ទៅ​៣​ឆ្នាំ។​បើ​គាត់​ចាក​ចេញ​យើង​ត្រូវ​តែ​រក​អ្នក​ជំនួសជា​មិន​ខាន”។

Van Lam បាន​បាត់​បង់​កៅអី​ទី​មួយ​ក្នុង Muangthong United ក្រោម​ថ្វី​ដៃ​អតីត​អ្នក​ចាំ​ទី​ U22​ថៃ Somporn Yos​បន្ទាប់​ពី​កីឡាករ​វ័យ​២៤​ឆ្នាំ​ខាង​លើ​នេះ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ប៉ុន្មានប្រកួត​ដំបូង​ក្នុង​លីគ​កំពូល​ថៃ​រដូវ​កាល​មុន​ពេល​ផ្អាកដោយ​សារ​កូរ៉ូណា៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT