កីឡាករ Bayern Munich ​៖ វា​ពិបាក​ក្នុង​ការ​បញ្ចប់​ការ​ប្រកួត UCL ​រដូវ​កាល​នេះ​ណាស់​

Lucas Hernandez ​កីឡាករ​ Bayern Munich ​យល់​ឃើញ​ថា​នៅ​ឆ្នាំ​នេះ ​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champion League ​ពិបាក​ក្នុង​ការ​លេង​ឱ្យ​ចប់​ចុង​ចប់​ដើម​ណាស់​។​UEFA ​បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​និង Europa League ​ដោយសារ​តែ​ផ្ទុះ​ការ​រីក​រាលដាល​នៃ​មេរោគ Covid-19 ។ ​ការ​ផ្អាក​នេះ​មិន​ទាន់​រក​ឃើញ​ថ្ងៃ​ត្រលប់​មក​វិញ​នៅ​ឡើយ​ទេ ​ដោយសារ​តែ​ប្រទេស​ទាំង​អស់​នៅ​អឺរ៉ុប ​កំពុង​ដោះស្រាយ​ក៏​ដូចជា​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​អ្វី​ឡើយ។

ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នេះ​ធ្វើ​ឱ្យ Lucas ​មើល​ឃើញ​ថា​វា​មិន​អាច​ទៅ​រួច​ឡើយ ​ដែល​ថា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នឹង​ត្រលប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​នោះ​។ ​រដូវ​កាល​នេះ ​នឹង​ពិបាក​ក្នុង​ការ​បញ្ចប់​ខ្លាំង​ណាស់។ ​គ្រប់​គ្នា​កំពុង​រង​ទុក្ខ​ដោយសារ​តែ Covid-19 ​។ ដោយ​សូម្បី​តែ​លីគ​តាម​ប្រទេស​ក៏​ពិបាក​ក្នុង​ការ​ស្វែង​រក​ថ្ងៃ​ដើម្បី​បញ្ចប់​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT