ម្ដាយ​ Neymar ​បង្ហាញ​មុខ​សង្សារ​ក្មេង ​អាយុ​ទើប​២២​ឆ្នាំ​ប៉ុណ្ណោះ​

អ្នក​ស្រី Nadine Goncalves ​ដែល​ត្រូវ​ជា​ម្ដាយ​របស់ Neymar ​បាន​បង្ហាញ​មុខ​ដៃ​គូ​ថ្មី​របស់​ខ្លូន​ឈ្មោះ​ថា Thiago Ramos ​ដែល​ជា​អ្នក​លេង​ហ្គេម​ដ៏​ល្បី​ឈ្មោះ​នៅ​ប្រេស៊ីល​។ ​ឪពុក​ម្ដាយ​របស់ Neymar ​បាន​ចែក​ផ្លូវ​គ្នា​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ។ ​ដោយ​អ្នក​ស្រី Nadine ​បច្ចុប្បន្ន​នេះ​វ័យ​៥២​ឆ្នាំ​ហើយ ​ប៉ុន្តែ​អ្នក​ស្រី​បាន​បង្ហាញ​មុខ​ដៃ​គូ​ថ្មី​យ៉ាង​ស្រស់​សង្ហារ​តែ​ម្ដង។

​Ramos ​ដែល​ជា​សង្សារ​ថ្មី​របស់​ម្ដាយ Neymar ​ទើប​តែ​មាន​អាយុ​២២​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ប្អូន​អ្នក​ស្រី Nadine ​ដល់​ទៅ​៣០​ឆ្នាំ​ឯ​ណោះ។ យ៉ាងណាមិញ ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ដឹង​ថា​ចុះ​សម្រុង​នឹង​គ្នា​ខ្លាំង​ណាស់។Neymar ​បាន​បង្ហោះសារ​ជូន​ពរ​ម្ដាយ ​និង​យល់​ព្រម​ចំពោះ​ការ​សម្រេច​ចិត្ត​រក​ដៃ​គូ​ថ្មី​នេះ។ ​កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​បង្ហោះ​ថា​៖ ​សូម​ឱ្យ​ម៉ាក់​សប្បាយ​ចិត្ត ​ខ្ញុំ​ស្រលាញ់​ម៉ាក់៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT