ភ្នាក់ងារ​រត់ការ​របស់ Martinez និយាយ​បើក​ភ្លើង​ខៀវ​ឲ្យ​ក្លឹប Barcelona

នា​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ​រត់ការ​របស់​ Lautaro Martinez គឺ​លោក Sergio Zarate បាន​និយាយ​បែប​បើក​ភ្លៀង​ខៀវ​ឲ្យ​ក្លឹប Barcelona ​ក្នុង​ន័យ​ចម្លើយ​វិជ្ជមាន នា​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ។

ក្រោយ​មាន​ការ​សួរនាំ​អំពី​លទ្ធភាព​ដែល Martinez អាច​នឹង​ចាកចេញ​ពី Inter ទៅ Barcelona លោក Zarate ឆ្លើយ​ប្រាប់ Fox Sports Mexico ថា៖ “វា​គឺ​ពិត​ជា​មាន​ឱកាស​ខ្ពស់ ដោយ​ត្បិត​ការ​សម្រេច​ស៊ីសង​លើ​កីឡាករ តែ​ដោយ​មើល​ឃើញ​ថា​មាន Lionel Messi នៅ​ទី​នោះ បែប​នេះ​កាន់​តែ​មាន​ឱកាស​ក្នុង​ការ​ចាកចេញ​របស់​គេ”។

បញ្ជាក់​យុវជន​សញ្ជាតិ​អាហ្សង់ទីន​រដូវ​កាល ២០១៩/២០ រក​បាន ១១ គ្រាប់​និង Assist ៣ លើក​នៅ ២២ ប្រកួត​ក្នុង​លីគ​ឲ្យ Inter Milan៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT