ចចាមអារ៉ាមជុំវិញទីផ្សារដោះដូរ គឺក្លឹប Man Utd នៅឆ្នាំប៉ុន្មានឆ្នាំចុងក្រោយនេះ រមែងល្ហិចល្ហៀងខ្លាំងជាងគេ ប៉ុន្តែលទ្ធផលជាក់ស្តែងក៏ក្លឹបបាននាំយកកីឡាករកំពូលៗមកចូលរួមបានជាការពិតផងដែរ។
នៅពេលបន្ទាប់ United ដដែល ក៏ល្ហិចល្ហៀងថាសម្លឹងឃើញរ៉ាដាសំខាន់ ៤ រូបតាំងពីតំបន់ការពារ ឡើងដល់តំបន់ប្រយុទ្ធ ហើយក្នុងនោះមានដូចជា De Ligt របស់ Juve, Grealish របស់ Aston Villan, Sancho និង Haaland របស់ Dortmund។
តាមខ្ទង់ចំណាយលើកីឡាករទាំងនេះ គឺមិនក្រោម ២០០ លានផោនឡើយ ប្រសិន United ចង់សម្រុកយកបានទាំងអស់នោះ។ តាម Daily Express បានស្រមៃរៀបចេញជាប្រព័ន្ធដ៏ល្អមួយដូចខាងក្រោម ក្នុងករណីមានកីឡាករទាំង ៤ នៅ Old Trafford នាពេលអនាគត៕ (រូបភាពខាងក្រោម)