Godin ​អាច​ទៅ​លេង​នៅ Man Utd ​ឬ Chelsea ​រដូវ​កាល​ក្រោយ​នេះ​

ខ្សែ​ការពារ Diego Godin ​ដែល​ទើប​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Inter Milan ​អាច​នឹង​ចាកចេញ​ពី​ក្រុម​នា​ចប់​រដូវ​កាល​នេះ ​ដើម្បី​មាន​ឱកាស​បាន​លេង​នៅ​ក្របខណ្ឌ Premier League ​បន្ដ​ទៀត។ខ្សែ​ការពារ​ល្បី​ឈ្មោះ​កាល​នៅ Atletico Madrid ​ខាង​លើ​នេះ ​បាន​ទៅ​លេង​នៅ​ក្រុម Inter Milan ​រដូវ​កាល​នេះ ​ប៉ុន្តែ​ជីវិត​រស់​នៅ​អ៊ីតាលី ​ហាក់​ដូចជា​មិន​ស្រួល​សម្រាប់​រូបគេ​ឡើយ។ ​កីឡាករ​វ័យ​៣៤​ឆ្នាំ​ចាប់​ផ្ដើម​ចង់​ចាកចេញ​ទៅ​ហើយ ​ដោយ​មាន​ក្លឹប​២​នៅ​អង់គ្លេស​គឺ Man Utd ​និង Spurs ​កំពុង​ទាក់ទង។

ដោយ​សង្ឃឹម​ថា​ពេល​ចប់​មេរោគ Covid-19 ​រដូវ​កាល​បើក​ធម្មតា​វិញ ​ក្លឹប​ទាំង​ពីរ​នៅ​អង់គ្លេស​អាច​នាំ​យក​ខ្សែ​ការពារ​ល្អ​ម្នាក់​នេះ​បាន​។Godin ​កំណត់​ត្រា​របស់​គេ​គឺ​ជួយ​ក្រុម AT Madrid ​ឈ្នះ​ពាន​រង្វាន់ La Liga ​នៅ​ឆ្នាំ​២០១៤ ​និង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​២​ដង​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT