Rothen ​៖ Mbappe ​សឹង​តែ​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​ហើយ ​មុន​ផ្ទុះ Covid-19 ​

Jerome Rothen ​អតីត​កីឡាករ PSG ​ម្នាក់​បាន​បង្ហើប​ថា Mbappe ​សឹង​តែ​សម្រេច​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្រុម Real Madrid ​ហើយ ​មុន​ផ្ទុះ​មេរោគ Covid-19 ​នេះ​។​ក្រុម Real Madrid ​តាម​ប្រមាញ់​យក Mbappe ​នេះ​ជា​ច្រើន​លើក​មក​ហើយ​តាំង​ពី​រដូវ​កាល​មុន​ម្ល៉េះ ប៉ុន្តែ​មិន​អាច​សម្រេច​បាន​ទេ ព្រោះ​ក្រុម PSG ​មិន​ព្រម​លក់ ​ហើយ​តម្លៃ​ខ្លួន​វិញ​រឹត​តែ​ថ្លៃ​ខ្លាំង​ថែម​ទៀត។ ​

ដោយ​ឡែក​នៅ​ពេល​នេះ​ស្រាប់​តែ​លោក Rothen បាន​បញ្ជាក់​ថា​មាន​ប្រភព​ជិតស្និទ្ធ​បាន​ប្រាប់​លោក​ថា Mbappe ​លែង​បន្ដ​កុងត្រា​ជាមួយ​ក្រុម PSG ​ទៀត​ហើយ។កីឡាករ​វ័យ​២១​ឆ្នាំ​ខាង​លើ​នេះ ​​រក​បាន​៩០​គ្រាប់​ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៤៩​គ្រាប់​ទៀត ក្នុង​ការ​បង្ហាញ​ខ្លួន​១២០​ប្រកួត​ឱ្យ​ក្រុម PSG ​តាំង​ពី​ផ្លាស់​ពី​ក្រុម Monaco ​មក​ក្នុង​តម្លៃ​ខ្លួន​១៣០​លាន​ផោន​៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT