FIFA ​អាច​បើក​រដូវ​កាល​ដោះដូរ​កីឡាករ​៣​លើក​ក្នុង​១​រដូវ​កាល​

​សហព័ន្ធ​បាល់ទាត់ FIFA ​បាន​បញ្ជាក់​ថា​អាច​នឹង​បើក​រដូវ​កាល​ដោះដូរ​កីឡាករ​រហូត​ដល់​៣​លើក​ក្នុង​១​រដូវ​កាល ​ដើម្បី​ស្រោចស្រង់​ក្លឹប​បាល់ទាត់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​។ក្លឹប​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​ទាំង​អស់​សុទ្ធ​តែ​រង​ផល​ប៉ះ​ពាល់​ទាំង​អស់ ​ដោយសារ​តែ​មេរោគ Covid-19 ​បាន​ធ្វើ​ឱ្យ​គ្រប់​លីគ​ផ្អាក​ប្រកួត ​និង​មិន​សកម្មភាព។ ដូច្នេះ​ពួកគេ​មិន​មាន​ចំណូល​អ្វី​ឡើយ​ដើម្បី​ទ្រទ្រង់​ក្លឹប ​មាន​តែ​វិធី​សាស្ត្រ​ស្នើ​សុំ​បុគ្គលិក​និង​កីឡាករ​ដើម្បី​បន្ថយ​ប្រាក់​ឈ្នួល​ប៉ុណ្ណោះ។ ​

ដើម្បី​ជា​ការ​ចូល​រួម​ជួយ​ដល់​ក្លឹប​បាល់ទាត់​ទាំង​អស់ ​FIFA ​បាន​បង្ហើប​ថា​ពួកគេ​នឹង​បើក​ការ​ដោះដូរ​កីឡាករ​រហូត​ដល់​៣​លើក​ឯ​ណោះ​នៅ​ពេល​ការ​ប្រកួត​ត្រលប់​មក​ធម្មតា​វិញ។ ​ការ​បើក​ការ​ដោះដូរ​ច្រើន​ដង​នេះ ​អាច​ជួយ​ដល់​ក្លឹប​ដែល​រង​គ្រោះ​ធ្ងន់​អាច​លក់​កីឡាករ​ខ្លះ ដើម្បី​ទ្រទ្រង់​ក្លឹប​បាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT