Siyar Bahadurzada ​មាន​គោល​ដៅ​ធំ​សម្រាប់​ក្លិប​ Evolve

​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​​​ Shooto Middleweight World Champion ​លោក​ Siyar Bahadurzada ឬ រហស្សនាម​ថា​ “The Great”​ ​​​បាន​ចាប់​ផ្ដើម​​សករាជ​​ថ្មី​ក្នុង​អាជីព​​ដោយ​ក្លិប​ជា​គ្រូ​បង្វឹក​នៅ​ក្រុម​​ Evolve Fight Team (ក្លិប​ Evolve MMA) ​កាល​ខែ​ មករា​កន្លង​ទៅ។

​​ក្លិប​​ដ៏​ធំ​នៅ​សិង្ហបុរី​​មួយ​នេះ​បង្កើត​បាន​​​កីឡាករ​កីឡាការិនី​លំដាប់​ពិភព​លោក​ជា​ច្រើន​ជា​ពិសេស​ការ​ចូល​​ប្រកួត​នៅ​សង្វៀន​ ONE Championship។ ​ដូច្នេះ​ការ​មក​​​ដល់​របស់​​ជើង​ចាស់​មាន​ដើម​កំណើត​​នៅ​អាហ្វហ្គានីស្ថាន​នឹង​ជួយ​សម្រួច​​សមត្ថភាព​ដល់​ក្រុម​​អត្តពលិក​បន្ថែម​ទៀត​មិន​ខាន។ ​​

​ក្លិប​​នេះ​មាន​តារា​កំពូល​ៗ​​ដូច​ជា​ ​ម្ចាស់​ខ្សែ​ក្រវាត់ ​ONE Women’s Strawweight World Champion ​កីឡាការិនី​ “The Panda” Xiong Jing Nan, Amir Khan, Troy “Pretty Boy” Worthen, និង​ Ritu “The Indian Tigress” Phogat ​ជា​ដើម​ដែល​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ពី​ Bahadurzada ​និង​ ​គ្រូ​បង្វឹក​លំដាប់​​ពិភព​លោក​ជា​ច្រើន​ទៀត​ដើម្បី​​​​ទទួល​បាន​ជោគជ័យ​​ថ្មី​​លើ​ឆាក​អន្តរជាតិ។ ​ខាង​ក្រោម​នេះ​ជា​​បទ​សម្ភាសន៍​​​របស់​ “The Great” ​​ ពេល​មក​ដល់​ Evolve ​ថា​តើ​​រូប​លោក​​​គ្រោង​ធ្វើ​អ្វី​ខ្លះ​​ពេល​ទទួល​​មុខ​តំណែង​​ថ្មី​ ​និង​សម្រប​ខ្លួន​បែប​ណា?

ONE Championship: ​លោក​បាន​សម្រាក​ពី​​ការ​ប្រកួត​និង​​​អភិវឌ្ឍ​ខ្លួន​ជា​​គ្រូ​បង្វឹក។ នេះ​ជា​​គោល​ដី​​ថ្មី​មួយ​។​ ​តើ​អ្វី​នៅ​ពី​ក្រោយ​ការ​សម្រេច​​ចិត្ត​នេះ?

Siyar Bahadurzada: ​ខ្ញុំ​មក​ទី​នេះ​ដើម្បី​​ធ្វើ​ជា​​អ្នក​ហាត់​ការ​​ផ្នែក​គ្រូ​បង្វឹក​រយៈ​ពេល​១​ខែ ហើយ​ខ្ញុំ​ក៏​ជក់ចិត្ត​នឹង​​ដំណើរ​ការ​បង្ហាត់​នៅ​ទី​នេះ។ ​​ខ្ញុំ​ចង់​បាន​​ការ​ប្រកួត​ប្រជែង​ថ្មី។ ​​ក្នុង​១៥​ឆ្នាំ​ចុង​ក្រោយ​ខ្ញុំ​​ឈាន​ដល់​កម្រិត​កំពូល​នៃ​ការ​​ប្រកួត​ ​ ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​​ដល់​មនុស្ស​ជា​ច្រើន និង​ជួយ​ឲ្យ​ពួក​គេ​​ចាក​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​ ​បទ​ឧក្រិដ្ឋ​នៅ​អាហ្វហ្គានីស្ថាន ហើយ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ហាត់​​ក្បាច់​គុន​ដែរ។ ​​ការ​ពិត​ណាស់​ ខ្ញុំ​ជោគជ័យ​ និង​បង្កើត​បាន​វប្បធម៌​មួយ​នៃ​ក្បាច់​គុន​ចម្រុះ​នៅ​អាហ្វហ្គានីស្ថាន។ ​​ឥឡូវ​នេះ​ មាន​​កីឡាករ​រាប់​ពាន់​​​​នាក់​រស់​នៅ​​ឃ្លាត​ឆ្ងាយ​ពី​កីឡា។ ​បែប​ណា​ក្ដី​ វា​​ពិត​ជា​ន័យ​​ធំធេង​ណាស់​សម្រាប់​ខ្ញុំ។ ​ពេល​ខ្ញុំ​មក​ក្លិប​ Evolve ​ខ្ញុំ​ចាប់​ផ្ដើម​បង្ហាត់​ ហើយ​ខ្ញុំ​ពេញ​ចិត្ត​ដែល​ជួយ​ឲ្យ​កូន​សិស្ស​កាន់​តែ​​ល្អ​ប្រសើរ​ឡើង​​​ដើម្បី​សម្រេច​សុបិន​របស់​គេ​ និង​ ​​លើក​​ទឹក​ចិត្ត​​ពួក​គេ​តំណាង​ឲ្យ​ជាតិ​នីមួយៗ។

ONE: ​លោក​មាន​អារម្មណ៍​ថា​​រឿងរ៉ាវ​ជីវិត​បែប​នេះ​អាច​​ធ្វើ​ឲ្យ​​កីឡាករ​​លំដាប់​អន្តរជាតិ​​នៅ​ Evolve​ កាន់​តែ​ល្អ​មែន​ទេ?

SB: ​ពួក​គេ​ធ្វើ​ការងារ​ខ្លាំង​ណាស់​មក​ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​​ថ្ងៃ។ ​ពួក​គេ​ហាត់​ទាំង​យប់​ ​ទាំង​ថ្ងៃ ​នៅ​ឆ្ងាយ​ពី​គ្រួសារ ​​ឆ្ងាយ​ពី​ប្រទេស​កំណើត​ និង​ជម្នះ​រាល់​ឧបសគ្គ។ ​​​ទាំង​នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ។ ​ពួក​គេ​មាន​ការ​លើក​ទឹក​ចិត្ត​ដើម្បី​សម្រេច​ក្ដី​បំណង។ វា​ពិត​ជា​​​​ល្អ​ក្រៃ​លែង​ និង​បន្ត​​ដំណើរ​ទៅ​មុខ​ទៀត។ ​ជា​មួយ​គ្នា​នេះ​ខ្ញុំ​ត្រូវ​​​នៅ​​ឲ្យ​កៀក​​កីឡា​គុន​ចម្រុះ​ដែល​ខ្ញុំ​​ស្រលាញ់។​ ​ខ្ញុំ​បាន​ឃើញ​​កីឡាករ​រីកចម្រើន​ទី​នេះ គឺ​ ​​​ជា​ការ​ពេញ​ចិត្ត​ផ្សេង​ៗ​គ្នា និង​បន្ត​ឃើញ​ពួក​គេ​​កាន់​តែ​​ប្រសើរ​ទៀត​នៅ​ថ្ងៃ​មុខ។

ONE: ​ដោយ​ភាព​តស៊ូ​និង​ជោគជ័យ​ក្នុង​អាជីព​ ​តើ​កីឡាករ​ស្ថិត​នៅ​ក្រោម​ការ​ហ្វឹកហាត់​របស់​លោក​មាន​​អារម្មណ៍​បែប​​ណា?

SB:​​​ ខ្ញុំ​ហាត់​នៅ​ក្លិប​ជា​ច្រើន​ និង​ហាត់​ជា​មួយ​គ្រូ​ច្រើន ​ដែល​ល្អៗ​។ ​ដូច្នេះ​ពីរ​ទសវត្ស​មក​នេះ​ខ្ញុំ​បង្កើត​បាន​ចំណេះ​ដឹង​​ច្រើន​ខាង​គុន​​ចម្រុះ​ ខ្ញុំ​ដឹង​​អំពី​របៀប​ធ្វើ​ឲ្យ​កីឡាករ​កាន់​តែ​រីក​ចម្រើន​និង​យល់​ខ្លាំង​អំពី​ការ​ប្រកួត។ ​ ​ការ​​ប្រកួត​មិន​ត្រឹម​តែ​​ប្រើ​កាយសម្បទា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ប្រើ​ប្រាជ្ញា​ស្មារតី​ទៀត​ផង។ ​ដូច្នេះ​ខ្ញុំ​មិន​បង្ហាត់​តែ​ផ្នែក​រាង​កាយ​នោះ​ឡើយ។ ​ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​និង​​​គិត​វិជ្ជមាន ​ព្រោះ​ថា​ពេល​ឡើង​ប្រកួត​​យើង​ត្រូវ​ប្រើ​ភាព​វ័យ​ឆ្លាត​ដែរ។ ​ខ្ញុំ​ព្យាយាម​ឲ្យ​ពួក​គេ​យល់​អំពី​ការ​បង្ហាត់​របស់​ខ្ញុំ។ ​​ភាព​ច្បាស់​លាស់​ក្នុង​ការ​ហាត់​ធ្វើ​ឲ្យ​ការ​​ប្រកួត​បាន​លទ្ធផល​ល្អ។ ​ខ្ញុំ​នឹង​ខំ​បង្ហាត់​​រឿង​រ៉ាវ​​ថ្មីៗ​​ដែល​ពួក​គេ​មិន​បាន​ធ្វើ​ពី​មុន​មក។

ONE: ​លោក​បង្ហាត់​កីឡាករ​កំពូលៗ​ជា​ច្រើន​នៅ​ក្លិប​ ​​ហេតុ​អ្វី​បាន​គិត​ថា​វា​ជា​​ការ​ប្រជែង​ថ្មី​នៅ​ Evolve?

SB: ​ត្រឹម​ត្រូវ !​ ​មាន​រឿង​ពីរ​​​ស្ថិត​ក្នុង​ក្បាច់​ប្រយុទ្ធ​ គឺ​ ​មួយ​ថៃ​​& kickboxing ​និង​មាន​ក្បាច់​​ប្រយុទ្ធ​ជា​ច្រើន​ទៀត​​ក្នុង​​ក្បាច់​គុន​ចម្រុះ។ ​​ការ​បម្លែង​ក្បាច់​​ប្រយុទ្ធ​ទាំង​នេះ​ទៅ​ជា​ការ​ប្រកួត​គុន​ចម្រុះ​ដ៏​ល្អ​គឺ​ជា​រឿង​ដ៏​អស្ចារ្យ។ ​ឥឡូវ​នេះ​នៅ​​ Evolve ​ខ្ញុំ​មាន​កីឡាករ​​​មួយ​ថៃ​​​កម្រិត​កំពូល​ជា​ច្រើន។ ​​​ខ្ញុំ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​សម្បូរ​បែប​ ​និង​​ការងារ​នៅ​ Evolve។ ​ប៉ុន្តែ​ពីរ​ទសវត្ស​​មក​នេះ​​ខ្ញុំ​បាន​ហ្វឹកហាត់​នៅ​ក្រុង​ Amsterdam ​និង​ក្លិប​​នានា​ ​ខ្ញុំ​​ក៏​បាន​យល់​អំពី​ក្បាច់​ប្រយុទ្ធ​​ច្រើន​ដែរ។ ខ្ញុំ​ដឹង​ថា​ក្បាច់​ណា​អាច​ដាក់​ចូល​​ក្នុង​គុន​ចម្រុះ ​និង​ ក្បាច់​ណា​អត់​ដាក់​ចូល​បាន។ ​ដូច្នេះ​ខ្ញុំ​កំពុង​គិត​អំពី​រឿង​នេះ។

ONE: ​​ពី​មុន​មក​​មាន​ទំនាក់​ទំនង​ជា​មួយ​ Evolve ដោយ​របៀប​ណា?

SB: ​ខ្ញុំ​ដឹង​ថា​ Evolve ​គឺ​ជា​ក្រុម​និង​ក្លិប​ដ៏​ល្អ​មួយ។ ​កីឡាករ​នៅ​ក្លិប​នេះ​​មាន​ជើង​ឯក​កម្រិត​ World Champions ​ជា​ច្រើន​និង​​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា។​ ​ក្លិប​មាន​បង្ហាត់​​មួយ​ថៃ​ ជឺជិតស៊ូ​ និង ​ប្រដាល់​សកល​ជា​ដើម​ ហើយ​​ខ្ញុំ​​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​ប្រយោល។ ​​ពេល​ខ្ញុំ​ឃើញ​ពួក​គេ​​​​​ស្វែង​រក​គ្រូ​បង្វឹក​ ​ខ្ញុំ​ក៏​បាន​សរសេរ​អ៊ីម៉ែល​​​ផ្ញើ​ទៅ។ ​វា​ជា​រឿង​សាមញ្ញ​​ព្រោះ​ដើម្បី​ឲ្យ​គេ​បាន​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ។ ​ក្រោយ​​មក​ពួក​គេ​ទាក់ទង​ខ្ញុំ​​ និង​ ​សួរ​ខ្ញុំ​ឲ្យ​មក​បង្វឹក​រយៈ​ពេល​១ ​ខែ​​បាន​ទេ? ​ខ្ញុំ​ឆ្លើយ​ថា​ ​ខ្ញុំ​ពេញ​​ចិត្ត​​ និង​​ មក​ធ្វើ​តេស្ត​មួយ​ខែ។​ ​​ពេល​ឃើញ​កីឡាករ​ជំនាញ​ចំបាប់ ​​​ជំនាញ​ប្រយុទ្ធ​ ​និង​ ជំនាញ​ចាប់ ​នោះ​ គឺ​ជា​ការ​​ប្រជែង​ស្មី​សម្រាប់​ខ្ញុំ។ ​ខ្ញុំ​ស្គាល់​ខ្លួន​ឯង​ច្បាស់​ និង​ ​ចូល​ចិត្ត​​ការ​ប្រកួត​ប្រជែង​ថ្មី។

ONE: ​មាន​គ្រូ​បង្វឹក​កម្រិត​ខ្ពស់​ច្រើន​ ​តើ​អ្វី​​ដែល​លោក​ចូល​ចិត្ត​នៅ​ទី​នេះ​ក្នុង​នាម​ជា​​គ្រូ​បង្វឹក?

SB: ​រឿង​អស្ចារ្យ​អំពី​ក្លិប​ Evolve ​គឺ​មាន​វិន័យ​ល្អ។​ យើង​មាន​កីឡាករ​កីឡាការិនី​កំពូល​ៗ​ និង​ ​គ្រូ​បង្វឹក​​ល្អៗ​គ្រប់​ផ្នែក​ទាំង​ជឺជិតស៊ូ ​គ្រូ​ប្រដាល់ ​និង មួយ​ថៃ​ជា​ដើម។ ​ការងារ​គ្រូ​បង្វឹក​របស់​ខ្ញុំ​ គឺ​ ​ធ្វើ​ការងារ​ជា​មួយ​គ្រូ​​ដទៃ​ ​និង​ ​​លៃ​លក​ធ្វើ​ឲ្យ​​​កូន​សិស្ស​ម្នាក់ៗ​មាន​​ជំនាញ​អស្ចារ្យ។ ​ខ្ញុំ​បង្ហាត់​​ផង​​និង​វិភាគ​ផង​​ដល់​កូន​សិស្ស​ម្នាក់។ ​​ខ្ញុំ​ធ្វើ​ការ​ជា​មួយ​គ្រប់​ផ្នែក​ដូច​ជា ជឺជិត​ស៊ូ​ ​ចំបាប់ ​​​និង​ ​ប្រដាល់​ជា​ដើម។ ​ខ្ញុំ​មាន​​តួនាទី​អភិវឌ្ឍ​កីឡាករ​ឲ្យ​ល្អ​ប្រសើរ​ឡើង​​ទាំង​ហ្វឹកហាត់​​និង​ប្រកួត។

ONE: ​តើ​នរណា​ទៅ​ដែល​​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ក្លាយ​ជា​គ្រូ​បង្វឹក?

SB: ​ម្នាក់​ដែល​លើក​ទឹក​ចិត្ត​ខ្ញុំ​គឺ​ Greg Jackson។ ​ខ្ញុំ​ចូល​​​ការ​បង្ហាត់​របស់​គាត់​ ​និង​​ពេល​ឡើង​ប្រកួត។ គាត់​ផ្លាស់​ប្ដូរ​អាជីព​របស់​ខ្ញុំ ជីវិត​ខ្ញុំ និង​ការ​ប្រកួត​របស់​​ខ្ញុំ។ ​​ខ្ញុំ​យក​គាត់​ជា​អ្នក​លើក​ទឹក​ចិត្ត​​របស់​ខ្ញុំ​ក្នុង​អាជីព។

ONE: ​តាំង​ពី​ចូល​មក​ Evolve ​តើ​មាន​ក្ដី​បារម្ភ​ចំពោះ​ព្រឹត្តិការណ៍​ ONE Championship ​ដែល​រៀប​ចំ​នៅ​ពេល​យប់​ឬ​យ៉ាង​ណា?

SB: វា​ជា​រឿង​អាជីព។ ​ខ្ញុំ​គិត​ថា​ ONE ​រហូត​ដល់​ពេល​នេះ​គឺ​គិត​រឿង​អាជីព​​បំផុត និង​កសាង​កេរ្តិ៍​ឈ្មោះ​ដល់​កីឡាករ។ ​ONE ​ជា​អ្នក​ផលិត​​កីឡាករ​ដ៏​ល្អ​បំផុត និង​ផលិត​បាន​កីឡាករ​កីឡាការិនី​ល្អ​បំផុត​សម្រាប់​ការ​ប្រកួត។

ONE: ONE Championship ​លើ​​ក​តម្លៃ​​នៃ​ក្បាច់​គុន​ ​តើ​​លោក​មាន​អ្វី​ជា​មតិ​​បន្ថែម​ទេ?

SB: ​​រឹត​​តែ​ច្បាស់​​​លោក​ Chatri Sityodtong ​​ប្រធាន ​និង​ជា​នាយក​ប្រតិបត្តិ​ ONE Championship​ ដែល​ជា​អ្នក​ដឹក​នាំ​កំពូល​​ ​ហើយ​អ្វី​ដែល​លោក​ដឹក​នាំ​​ស្ថាប័ន​ ONE ​គឺ​គួរ​ឲ្យ​សរសើរ ​លើក​ទឹក​ចិត្ត​មនុស្ស​​រាល់​គ្នា​​ និង​ ​បង្កើត​ភាព​អស្ចារ្យ។ ​​លោក​បាន​​​​ជំរុញ​ទឹក​ចិត្ត​​របស់​ខ្ញុំ​យ៉ាង​ច្រើន។ ​នេះ​ជា​ការ​គោរព។ ​បើ​និយាយ​អំពី​​​​ក្បាច់​គុន ONE Championship ​បាន​ផ្សព្វផ្សាយ​ច្រើន​ណាស់​​ជា​ទូទៅ។ ​​ការ​ដាក់​បញ្ចូល​គ្នា​ ការ​គោរព​គ្នា និង​ ​​​ការ​ធ្វើ​ការ​​ខ្លាំងក្លា​​ កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​រួម​ចំណែក​ក្នុង​វិស័យ​នេះ។ ​ខ្ញុំ​មិន​ដែល​មើល​ងាយ​គូ​ប្រកួត​ ហើយ​​រឿង​នេះ​ក៏​មិន​ដែល​កើត​ឡើង​សម្រាប់​ ONE Championship។ ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ ONE Championship។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​​បន្ត​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​ ​មាន​​ការ​ផ្សាយ​​ផ្ទាល់​​តាម​រយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ ​ អត្ថបទ៖ ​​ស៊ីធី

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT