ប្រធាន​សហព័ន្ធកីឡាបាល់​ទាត់​អាស៊ាន​ថា​ថៃមិនអនុញ្ញាតិ​ឲ្យ​ដកខ្លួន​ចេញ​ពី​ពាន AFF Suzuki Cup 2020 ទេ

ក្រុមជម្រើសជាតិថៃនឹងមិនដកខ្លួនចេញ​ពីពាន​រង្វាន់ AFF Suzuki Cup ឆ្នាំនេះឡើយហើយពួក​គេនឹងបញ្ជូនក្រុមទៅចូលរួមប្រកួតដូច​រាល់​ដង​អញ្ចឹង​។ បញ្ហានេះត្រូវបានលោកខៀវ សាម៉េតប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ានហៅកាត់ថា AFF ធ្វើ​ការ​ទាក់​ទងទៅ​កាន់​សមាគមបាល់ទាត់ថៃ (FAT) ។

លោកខៀវ សាម៉េតដែល​កាន់​សំណែង​ជា​អនុប្រធានសហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាបាននិយាយថា ៖ “ខ្ញុំបាននិយាយជាមួយ FAT ហើយបានបញ្ជាក់ថាពួកគេនឹងបញ្ជូនក្រុមទៅចូលរួមការប្រកួត AFF Suzuki Cup នៅឆ្នាំនេះ” ។

កន្លងមកសារព័ត៌មានថៃបានរាយការណ៍ថា ក្រុមជម្រើសជាតិរបស់ពួកគេប្រហែលជាមិនចូលរួមក្នុងព្រឹត្តិការណ៍ AFF Cup នៅឆ្នាំនេះទេ ដោយសារពួកគេមិនអាចប្រមូលកីឡាករឆ្នើម ៗ ក្រៅពីកាលវិភាគជាន់គ្នាជាមួយនឹងការប្រកួតជម្រុះ World Cup / Asia Cup ២០២៣ ។ កីឡាករដូច​ជា៖ Chanathip Songkrasin, Theerathon Bunmathan, Teerasil Dangda និង Kawin Thamsatchanan ទំនង​មិនន​អាច​ចូល​រួម​ជាមួយក្រុមជម្រើស​ជាតិ​ថៃ​ដោយ​សារ​ក្លិប​របស់​ពួក​គេ​មិន​អនុញ្ញាតិ​ឲ្យ​ដោយ​ដសារ​តែ​មិនចំថ្ងៃ FIFA Day។

ទោះបីកីឡាករទាំង ៤ ខាងលើគ្មានវត្តមានក្នុង​ពាន​រង្វសាន់នេះឍក៏ដោយក៏ថៃនៅតែមានកីឡាករដែលមានគុណភាពច្រើនជាពិសេសកីឡាករវ័យក្មេង។ ក្នុងចំណោមកីឡាករវ័យក្មេងដែលក្រុមជម្រើស​ជាតិ​ថៃ​មានស្រាប់​ដូចជា៖  Supachok Sarachat, Supachai Jaided និង Ekanit Panya ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT