• Liverpool ​ទិញ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ ​ល្បឿន​លឿន​ម្នាក់​ទៀត​ហើយ

    ក្លឹប Liverpool ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ពួកគេ​បាន​ចុះ​កុងត្រា​យក​ខ្សែ​​បម្រើ​ប្រយុទ្ធ  Xherdan Shaqiri ពី​ Stoke City ក្នុង​តម្លៃ​១៣​លាន​ផោន ​ជាមួយ​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ។

    កីឡាករ​វ័យ​២៦​ឆ្នាំ​ដែល​ស៊ុត​ចូល​ស៊ែប​ជួយ​​ស្វីស​ឡើង​វគ្គ​១៦​ក្រុម​ World Cup ​ជា​កីឡាករ​លេង​នៅ​ក្លឹប Stoke City ​ដែល​ទើប​តែ​ធ្លាក់​ទៅ​លេង​នៅ​លីគ​លំដាប់​ទី​២​របស់​អង់គ្លេស។ ​ខ្សែ​បម្រើ​ប្រយុទ្ធ ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ឱ្យ Stoke ​រដូវ​កាល​មុន​នោះ ​បាន​បញ្ជាក់​ថា​រូបគេ​មិន​ចង់​ទៅ​លេង​នៅ​លីគ​ក្រោម​នោះ​ទេ ​ដូច្នេះ​ហើយ​ទើប​បាន​ជា​ត្រូវ​ស្វែង​រក​ក្លឹប​ថ្មី ដើម្បី​លេង​នៅ​លីគ​កំពូល​ម្ដង​ទៀត។

    តារា​ឆ្នើម​សញ្ជាតិ​ស្វីស​និយាយ​ខ្លួន​សប្បាយ​ចិត្ត​ដែល​បាន​មក​ធ្វើ​ការ​ជាមួយ​គ្រូ​បង្វឹក​ល្អ​ៗ​នៅ​ Liverpool ។ រដូវ​កាល​ថ្មី ពិត​ជា​ពិបាក​រង់ចាំ​ឱ្យ​មក​ដល់​មែនទែន ត្បិត​អី​រូបគេ​ពិត​ជា​ចង់​លេង​នៅ​មុខ​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ ​និង​ពាក់​អាវ​ក្រុម Liverpool ​ខ្លាំង​ណាស់។

    Xherdan Shaqiri ធ្លាប់​លេង​ឲ្យ​ក្លឹប​ធំៗ​ជា​ច្រើន​តែ​មិន​សូវ​ជោគជ័យ​ដូចជា Bayern Munich និង​ Inter Milan ទើប​តែ​នៅ​ Stoke City ប៉ុណ្ណោះ​ដែល​រូប​គេ​លេង​ជា​ជម្រើស​ដំបូង​បាន​ទៀងទាត់៕ប្រភព៖ DailyMail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT