Luis Suarez ​អាច​ត្រលប់​ទៅ​លេង​នៅ​ស្រុក​កំណើត​វិញ ក្រោយ​អស់​កុងត្រា​នៅ Barca ​

​ខ្សែ​ប្រយុទ្ធ Luis Suarez ​អាច​នឹង​ត្រលប់​ទៅ​លេង​នៅ​ស្រុក​កំណើត​វិញ ​នៅ​ពេល​កុងត្រា​របស់​គេ​អស់​ជាមួយ​ក្រុម FC Barcelona ​ដែល​នៅ​សល់​១​រដូវ​កាល​ទៀត។​Suarez ​វ័យ​៣៣​ឆ្នាំ​ហើយ ​និង​រដូវ​កាល​នេះ​រូបគេ​លេង​មិន​សូវ​បាន​ល្អ​ដូច​រដូវ​កាល​មុន​ៗ​នោះ​ទេ ​ហើយ​ថែម​ទាំង​មាន​បញ្ហា​របួស​វះ​កាត់​ជង្គង់​ថែម​ទៀត។ ​យ៉ាងណាមិញ ​អតីត​កីឡាករ Liverpool ​រូប​នេះ ​ក៏​នៅ​សល់​កុងត្រា​១​រដូវ​កាល​ទៀត​ជាមួយ​ក្រុម FC Barcelona ​ដែរ ដែល​អាច​ឱ្យ​គេ​លេង​នៅ​អេស្ប៉ាញ​នៅ​ឆ្នាំ​ក្រោយ។ ​

នៅ​ពេល​អស់​កុងត្រា​នេះ​ទៅ ​ប្រភព​ជិត​ស្និទ្ធ​របស់​កីឡាករ​មាឌ​ធំ​នេះ បាន​បញ្ជាក់​ថា​រូបគេ​នឹង​ត្រលប់​ទៅ​លេង​នៅ​ក្លឹប Nacional ​នៅ​ប្រទេស​អ៊ុយរុយហ្គាយ​វិញ។ ​ក្លឹប​នេះ ​ជា​ក្លឹប​ដែល​បណ្ដុះបណ្ដាល​រូបគេ​ផ្ទាល់​តែ​ម្ដង។ ​Suarez ​រំពឹង​ថា​អាច​បញ្ចប់​អាជីព​បាន ​នៅ​ក្លឹប​បាល់ទាត់​ដែល​បាន​បណ្ដុះ​រូបគេ​៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT