ភ្នាក់ងារ​ទី​ផ្សារ James ​កំពុង​​ចរចា​ជាមួយ Man Utd ​ដើម្បី​ឱ្យ​មាន​ការ​ផ្ទេរ​

ភ្នាក់ងារ​ទីផ្សារ​របស់ James Rodriguez ​កំពុង​ចរចា​ជាមួយ​ក្រុម Manchester United ​ដើម្បី​ឱ្យ​មាន​ការ​ផ្ទេរ​មួយ​កើត​ឡើង​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​។James ​ក្រោយ​ពី​ត្រលប់​មក​ពី​ក្រុម Bayern Munich ​មក ​រូបគេ​នៅ​តែ​មិន​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​ដដែល។ ​ក្រុម Real Madrid ​នៅ​តែ​ដាក់​រូបគេ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​លក់​ចេញ ​ហើយ​ក្លឹប​ជា​ច្រើន​នៅ​ពេល​នេះ​បាន​ចាប់​អារម្មណ៍​លើ​រូបគេ​។ ​ជាក់​ស្ដែង​មាន​ដូចជា​ក្លឹប​នៅ​អង់គ្លេស​ Everton ​និង Man Utd ​ជា​ដើម​។

​ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​ពេល​នេះ​ភ្នាក់ងារ​ទី​ផ្សារ​របស់​កីឡាករ​កូឡុំប៊ី​រូប​នេះ ​កំពុង​ចរចា​ជាមួយ​ក្រុម​បិសាច​ក្រហម​ហើយ លើ​តម្លៃ​ខ្លួន​របស់​គេ និង​ប្រាក់​ឈ្នួល។ ​ការ​ចរចា​នេះ ​គឺ​ដើម្បី​ឱ្យ​មាន​ការ​ផ្ទេរ​ផ្លូវការ​មួយ​កើត​ឡើង​នៅ​ពេល​ខាង​មុខ ព្រោះ​ថា James ​ចង់​ចាកចេញ​ពី Real Madrid ​ដែរ ដើម្បី​មាន​ឱកាស​បាន​លេង​ពេញលេញ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT