Man City ​ចូល​ខ្លួន​តាម​ទិញ Martinez ​ដែរ​ហើយ ​

​ក្រុម Manchester City ​បាន​ចូល​ខ្លួន​តាម​ទិញ​ខ្សែ​ប្រយុទ្ធ​ Lautaro Martinez ​របស់​ក្រុម Inter Milan ​ដែរ​ហើយ ក្រោយ​ពី​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ។លោក Pep Guardiola ​ពេញ​ចិត្ត​ទម្រង់​លេង​របស់​កីឡាករ​អាហ្សង់ទីន​រូប​នេះ ​ក្រោយ​ពី​ជួយ​ក្រុម Inter Milan ​ប្រជែង​ពាន​រង្វាន់ Serie A ​។ ប្រភព​នៅ​អង់គ្លេស ​បាន​​បង្ហើប​ទៀត​ថា Man City ​នឹង​ចំណាយ​៩៧,៥​លាន​ផោន ​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​របស់ Martinez ដែល​នៅ​សល់​។ ​តែ​យ៉ាង​ណា ​ពួកគេ​នឹង​ជួប​ដៃ​គូ​ប្រជែង​ច្រើន ព្រោះ​ក្រុម​ដូចជា FC Barcelona ​និង Chelsea ​ជា​ដើម​នោះ ក៏​កំពុង​ទាក់ទង​ដូច​គ្នា។

​Martinez ​រដូវ​កាល​នេះ រក​បាន​១៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣១​ប្រកួត​ឱ្យ​ក្រុម Inter Milan ​។ ​កីឡាករ​វ័យ​២២​ឆ្នាំ​នេះ​ក៏​ជា​កីឡាករ​ជម្រើស​ទី​១​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន ​លេង​អម​ជាមួយ Lionel Messi ​ផង​ដែរ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT