Serie A អាច​នឹង​បន្ត​រដូវ​កាល​នា​ថ្ងៃ​ទី ៣១ ឧសភា ហើយ​ក្រុម​មួយ​ត្រូវ​ប្រកួត​ ២ លើក/សប្ដាហ៍

តាម​របាយការណ៍​ចុងក្រោយ​ពី AF បាន​ចុះ​ផ្សាយ​ថា​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Serie A ទំនង​ជា​នឹង​ត្រូវ​បើក​ការ​ប្រកួត​ដែល​សេសសល់​ចាប់​ពី​ថ្ងៃ​ទី ៣១ ឧសភា ហើយ​រំពឹង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៣ សីហា។

​នាយករដ្ឋមន្រ្តី​ប្រចាំ​ប្រទេស​លោក Giuseppe Conte បាន​បញ្ជា​ឲ្យ​មាន​ការ​បិទ​ប្រទេស​ដល់​ថ្ងៃ​ទី ៣ ឧសភា។ នៅ​អ៊ីតាលី​ត្បិត​បើ​តួ​លេខ​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​មាន​ការ​ធ្លាក់​ចុះ ប៉ុន្តែ​វា​នៅ​តែ​ជា​តួ​លេខ​ខ្ពស់​មួយដ​ដែល ពោល​ជា​មធ្យម​មាន​ប្រមាណ ៥៥០ នាក់/ថ្ងៃ ដែល​បាត់បង់​ជីវិត។

បើ​គ្រប់​យ៉ាង​ដូច​ការ​រំពឹង​ទុក ថា​នឹង​ថយ​ចុះ​នៅ​អំឡុង​ខែ​ក្រោយ នោះ​កីឡាករ​ទាំង​អស់​អាច​នឹង​វិល​ចូល​ហ្វឹកហាត់​ជា​បណ្តើរៗ​ចាប់​ពី​ថ្ងៃ​ទី ៤ ឧសភា ហើយ​ត្រូវ​ការ​ពេល​ប្រមាណ ៣ សប្តាហ៍​ដល់​ចុង​ខែ​ឧសភា​ក្នុង​ការ​ចាប់​ផ្តើម​ប្រកួត​ជា​បន្ត។

ការ​ប្រកួត​នឹង​លេង​រៀងរាល់ ៣ ​ថ្ងៃ​ម្តង ពោល ១ សប្តាហ៍ ក្លឹប​ទោល​មួយ​អាច​នឹង​ត្រូវ​ប្រកួត ២ លើក ដើម្បី​ស្រូត​ក្នុង​ការ​បញ្ចប់​រដូវ​កាល​ឲ្យ​បាន​លឿន។ បន្ទាប់​មក​គឺ​មាន​រយៈ​ពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ​សម្រាប់​កីឡាករ​ក្នុង​ការ​សម្រាក សឹម​បន្ត​ចូល​រដូវ​កាល​ថ្មី ២០២០-២១ នា​ដើម​ខែ​កញ្ញា៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT