នៅ​អង់គ្លេស កីឡាករ​ទាំង​អស់​នឹង​ត្រូវ​ធ្វើ​តេស្ដ​រក Covid-19 ​មុន​ចូល​លេង​វិញ​បាន​

លោក Richard Bevan ​ប្រធាន​សមាគម​លីគ​បាល់ទាត់​អង់គ្លេស ​បាន​បញ្ជាក់​ថា​កីឡាករ​ទាំង​អស់​នឹង​ត្រូវ​ធ្វើ​តេស្ដ​ស្វែង​រក​មេរោគ Covid-19 ​សិន ទើប​អាច​ចូល​លេង​បាន​។លីគ​បាល់ទាត់​អង់គ្លេស ​មាន​គម្រោង​ធ្វើ​យ៉ាង​ណា​ត្រូវ​បើក​ឱ្យ​ប្រកួត​ឡើង​វិញ​ឱ្យ​បាន ដើម្បី​លេង​បញ្ចប់​រដូវ​កាល​នេះ។ យ៉ាងណាមិញ ការ​កំណត់​ច្បាស់លាស់​នៃ​ពេល​វេលា​ដើម្បី​បើក​ការ​ប្រកួត​វិញ​នោះ ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ដោយសារ​តែ​រដ្ឋាភិបាល​មិន​ទាន់​អាច​គ្រប់គ្រង​មេរោគ​ Covid-19 ​បាន​នៅ​ឡើយ​ទេ។

ទាក់ទង​នឹង​ការ​ត្រលប់​ចូល​លេង​វិញ​នេះ​ដែរ ​កីឡាករ​អង់គ្លេស​ទាំង​អស់​មិន​ថា​កម្រិត​ណា​នោះ​ទេ។ ​ត្រូវ​តែ​ធ្វើ​តេស្ដ​សុខភាព​ដើម្បី​ស្វែង​រក​មេរោគ Covid-19 ​សិន។ ​ការ​ធ្វើ​បែប​នេះ ​ត្រូវ​បាន​លោក Richard ​មើល​ឃើញ​ថា​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ធានា​សុវត្ថិភាព​របស់​កីឡាករ​គ្រប់​គ្នា ​ការពារ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT