Odegaard ​ត្រៀម​រួច​រាល់​ហើយ​សម្រាប់​លេង​ឱ្យ Real Madrid ​វិញ​

ខ្សែ​ប្រយុទ្ធ Odegaard ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការ​ត្រលប់​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​វិញ ​នៅ​រដូវ​កាល​ខាង​មុខ​នេះ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Slutsky។លោក Slutsky ​ជា​អតីត​គ្រូ​បង្វឹក​របស់ ​Odegaard ​កាល​នៅ​ក្លឹប ​Vitesse ​។ ​លោក​ឃើញ​ថា​កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ ​បាន​បង្ហាញ​សមត្ថភាព​គ្រប់គ្រាន់​ហើយ​និង​សក្ដិសម​បំផុត​ក្នុង​ការ​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​វិញ។ អ្វី​ដែល​រូបគេ​បាន​ធ្វើ​អំឡុង​ពេល​លេង​នៅ​ក្រុម Real Sociedad ​គឺ​ពិត​ជា​ល្អ ​និង​ជា​ខ្សែ​បម្រើ​ម្នាក់​ដែល​នាំ​លេង​បាន​ល្អ​ខ្លាំង​ណាស់។

រូបគេ​នឹង​ជោគជ័យ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​ដែល​ជា​គ្រូ​បង្វឹក​ម្នាក់​ចូល​ចិត្ត​ប្រើ​ខ្សែ​បម្រើ​ឡើង​ទៅ​ប្រយុទ្ធ។ Odegaard ​បច្ចុប្បន្ន​ត្រូវ​ក្រុម Real Sociedad ​ខ្ចី​ជើង​ទៅ​លេង​២​រដូវ​កាល។ ដោយ​កុងត្រា​របស់​គេ​ផុត​នៅ​ឆ្នាំ​២០២១​ឯ​ណោះ។ យ៉ាងណាមិញ Real Madrid ​ក៏​អាច​យក​រូបគេ​មក​វិញ​បាន​ដែរ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT