Ronaldo ​ផ្ញើ​សារ​រួបរួម​គ្នា ​អំឡុង​ពេល Covid-19 ​កំពុង​អុកឡុក​ពិភព​លោក​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បង្ហោះ​សារ​មួយ​ឃ្លា​នៅ​លើ​បណ្ដាញ​សង្គម ដើម្បី​ឱ្យ​ប្រជាជន​ទូទាំង​ពិភព​លោក​ឱ្យ​រួបរួម​គ្នា ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​មេរោគ Covid-19 ​។​Ronaldo ​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ស្រុក​កំណើត ប្រទេស​ព័រទុយហ្គាល់ ​ក្រោយ​ពី​ចាកចេញ​ពី​អ៊ីតាលី​ទៅ​កាល​ពី​ពេល​កន្លង​ទៅ។ ​រូបគេ​មិន​អាច​ចាកចេញ​ទៅ​ណា​បាន​នោះ​ទេ ដោយសារ​តែ​ប្រទេស​នេះ​កំពុង​ដាក់​បម្រាម​ហាម​ចេញ​ក្រៅ ​ព្រោះ​មេរោគ Covid-19 ​កំពុង​វាយ​ប្រហារ​ដែរ។

អំឡុង​ស្នាក់​នៅ​ផ្ទះ​នេះ​ដែរ ​កីឡាករ​វ័យ​៣៥​ឆ្នាំ​ខាង​លើ​បាន​ផ្ញើសារ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​ចេះ​រួបរួម​គ្នា ​ដើម្បី​យក​ឈ្នះ​លើ​មេរោគ​ដ៏​កាច​សាហាវ​នេះ​។ ​Ronaldo ​បាន​សរសេរ​ថា​៖ “ពេល​នៅ​ស្ថានភាព​លំបាក​នេះ ​សម្រាប់​ពិភព​លោក​របស់​យើង វា​សំខាន់​ណាស់ ​ដែល​យើង​ត្រូវ​រួបរួម​គ្នា ​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ សូម​អ្នក​ទាំង​អស់​គ្នា​ធ្វើ​គ្រប់​យ៉ាង ដែល​យើង​អាច​ជួយ​គ្នា​បាន​”៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT