AT Madrid ​និង Sevilla ​កំពុង​តាម​មើល​ Bellerin ​របស់ Arsenal ​

ក្រុម Atletico Madrid ​និង Sevilla ​កំពុង​តាម​មើល​ជើង​ Hector Bellerin ​របស់​ក្រុម Arsenal ​ដើម្បី​នាំ​យក​ទៅ​លេង​នៅ​អេស្ប៉ាញ​នៅ​រដូវ​កាល​ខាង​មុខ​នេះ​។​Bellerin ​ខ្សែ​ការពារ​ល្បឿន​លឿន​ខាង​លើ​នេះ ​នៅ​សល់​កុងត្រា​នៅ​ទឹក​ដី Emirate ​រហូត​ដល់​៣​ឆ្នាំ​ទៀត​ឯ​ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ​ទៅ​ហើយ។ ​AT Madrid ​និង Sevilla ​កំពុង​ទាក់ទង​លួងលោម​កីឡាករ​វ័យ​២៥​ឆ្នាំ​នេះ ឱ្យ​ត្រលប់​ទៅ​លេង​នៅ​លីគ​ស្រុក​កំណើត​វិញ។

ខណៈ ដែល​ក្រុម Inter Milan ​របស់​លោក Conte ​ក៏​ចាប់​អារម្មណ៍​នាំ​យក​រូបគេ​ដូច​គ្នា។Bellerin ​បាន​ចាកចេញ​ពី​ក្រុម Barcelona ​ចូល​រួម​ជាមួយ Arsenal ​កាល​ពី​ឆ្នាំ ២០១១​កន្លង​ទៅ។ រូបគេ​បាន​បង្ហាញ​ខ្លួន​១៩៥​ប្រកួត​គ្រប់​ការ​ប្រកួត​ទាំង​អស់ ​ដោយ​រក​បាន​៨​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​២៥​គ្រាប់​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT