ប្រធាន​ក្លឹប Leipzig ​ថា Werner ​មិន​ចាកចេញ​ទៅ​ណា​ទេ​

​លោក ​Oliver Mintzlaff ​ប្រធាន​ក្លឹប Leipzig ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Timo Werner ​នឹង​មិន​ចាកចេញ​ទៅ​ណា​ទេ ​នា​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ​។Werner ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ក្រុម​ Liverpool ​មើល​ឃើញ ​និង​រំពឹង​ថា​ទិញ​យក​បាន​នា​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ​។ ​តម្លៃ​ខ្លួន​របស់​គេ ​ប្រមាណ​ជា​ជាង​៥០​លាន​ផោន ​ហើយ​លោក Klopp ​កំពុង​ស្វែង​រក​ឱកាស​និង​មតិ​គាំទ្រ​ដើម្បី​ចំណាយ​ប្រាក់​ទិញ​យក​កីឡាករ​ជើង​ស៊ុត​ថ្មី​ម្នាក់​នេះ។

តែ​ទោះ​ជា​ក្លឹប​ធំ​នៅ​អង់គ្លេស​ដាក់​គោលដៅ​យ៉ាង​ណា​ក្ដី ​សម្រាប់​ប្រធាន​ក្លឹប Leipzig ​បាន​ចេញ​មុខ​មក​បញ្ជាក់​ថា Werner ​នឹង​មិន​ចាកចេញ​ទៅ​ណា​ឡើយ។ ​រូបគេ​នឹង​បន្ដ​លេង​ឱ្យ​ក្រុម​ទៀត​នា​រដូវ​កាល​ក្រោយ ​ព្រោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​បាន​បង្ហាញ​ការ​ចង់​ចាកចេញ​ទៅ​ណា​នោះ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT