Stegen ថា​តាំង​ពី​លេង​នៅ Barca ​គឺ​ប្រកួត​មួយ​នេះ លោក​ពេញ​ចិត្ត​បំផុត​ក្នុង​អាជីព

Ter Stegen បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ជាមួយ​នឹង​ក្លឹប Barcelona ​ហើយ​បច្ចុប្បន្ន​ក៏​កំពុង​ជាប់​នាម​ជា​កីឡាករ​មួយ​រូប​ដែល​ក្លឹប​ខ្វះ​ពុំ​បាន​នៅ​តំណែង​អ្នកចាំទី។

Stegen បាន​ទទួល​ជោគជ័យ​រាប់​មិន​អស់​ទាំង​ពាន​រង្វាន់​បុគ្គល និង​ពាន​ជាមួយ​ក្លឹប ហើយ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​អស់ គឺ​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់​បាន​ប្រាប់​ពី​ប្រកួត​មួយ​ដែល​លោក​ពេញចិត្ត​បំផុត។

Stegen និយាយ៖ “គ្មាន​ការ​ងឿងឆ្ងល់​អ្វី​ទេ ជ័យជម្នះ​គឺ​ជា​អារម្មណ៍​ដ៏​ល្អ​បំផុត​សម្រាប់​យើង ហើយ​ពេល​ល្អ​បំផុត​នោះ​គឺ​ពេល​ដែល​យើង​បាន​ឈ្នះ​ពាន​រង្វាន់ Champions League ក្នុង​ទីក្រុង​ប៊ែរឡាំង កាល​ពី​ឆ្នាំ ២០១៥ ហើយ​រហូត​មក​ទល់​ពេល​នេះ​វា​ជា​ទិដ្ឋភាព​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ក្នុង​វិស័យ​បាល់ទាត់”។

បញ្ជាក់​ថា​កាល​នោះ Barcelona បាន​យក​ឈ្នះ​ទៅ​លើ Juventus នា​លទ្ធផល ៣-១ ដែល​ជា​គ្រាប់​បាល់​សម្រេច​ទី​របស់ Ivan Rakitic, Luis Suarez និង Neymar៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT