អតីត​កីឡាករ​សេណេហ្គាល់​ម្នាក់​ថា Mane ​គួរ​ចេញ​ពី Liverpool ​ដើម្បី​ឈ្នះ Ballon d’Or ​

Diomansy Kamara អតីត​កីឡាករ​សេណេហ្គាល់​បាន​បង្ហើប​ថា Mane ​ត្រូវ​តែ​ចាកចេញ​ពី​ក្រុម Liverpool ​ដើម្បី​ទៅ​លេង​នៅ​ក្លឹប​ដទៃ​ទៀត ប្រសិន​បើ​រូបគេ​ចង់​ឈ្នះ​ពាន Ballon d’Or ​។

កីឡាករ​វ័យ​២៧​ឆ្នាំ​របស់​ក្រុម Liverpool ​ខាង​លើ​នេះ រដូវ​កាល​បាន​មុន​ឈរ​នៅ​លេខ​រៀង​ទី​៤​ក្នុង​តារាង​កីឡាករ Ballon d’Or ​។ ​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​នេះ គឺ​ក្រោយ​ពី​រូបគេ​បាន​ជួយ​ក្រុម​ហង្ស​ក្រហម​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​និង​បាន​លេខ​២​ក្នុង​ពាន​រង្វាន់ Premier League ​។ ​គោលដៅ​របស់ Mane ​គឺ​ចង់​មាន​ឱកាស​ក្លាយ​ជា​កីឡាករ​សេណេហ្គាល់​ដំបូង​គេ ​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​។

​គោលដៅ​នេះ ត្រូវ​បាន​លោក Diomansy Kamara ​ដែល​ជា​អតីត​កីឡាករ​ធ្លាប់​លេង​នៅ Leicester City ​នោះ ​បាន​ផ្ដល់​យោបល់​ថា​៖ “ប្រសិន​បើ Mane ​ចង់​ឈ្នះ​ពាន​នេះ ​ត្រូវ​ចាកចេញ​ពី​ក្រុម Liverpool ​ដែល​ជា​កន្លែង​មិន​ផ្ដល់​គ្រប់​យ៉ាង​១០០​%​ឱ្យ​រូបគេ ដើម្បី​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​នេះ​ទេ។ ​រូបគេ​ត្រូវ​រក​ក្លឹប​ថ្មី ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​ឱ្យ​បាន​ច្រើន ​ដល់​កម្រិត​មួយ​ដែល​អាច​ឈ្នះ Ballon d’Or ​បាន​”៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT