PSG ​គ្រោង​កាត់​ប្រាក់​ឈ្នួល​កីឡាករ​៥០​% ​ទប់ទល់​គ្រា Covid-19 ​

​ក្លឹប PSG ​របស់​បារាំង ​កំពុង​ចរចា​ជាមួយ​កីឡាករ ​ដើម្បី​កាត់​ប្រាក់​ឈ្នួល​៥០​% ​ដើម្បី​ទប់ទល់​វិបត្តិ​ហិរញ្ញវត្ថុ ​ដែល​កើត​មាន​ឡើង​អំឡុង​ពេល Covid-19 ​នេះ​។

​លីគ​បាល់ទាត់​បារាំង ​និង​ក្លឹប​បាល់ទាត់​ទាំង​អស់ កំពុង​ជួប​បញ្ហា​ខ្លាំង ​ក្រោយ​ពី​មេរោគ​ Covid-19 ​វាយ​លុក​ប្រទេស​នេះ​កាន់​តែ​ធ្ងន់​ឡើង។ ក្លឹប​ទាំង​អស់ ​នៅ​ខែ​នេះ​មិន​ទទួល​បាន​ចំណូល​ពី​ការ​លក់​សិទ្ធិ​ផ្សាយ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ចំណូល​ធ្លាក់​ចុះ​ខ្លាំង សឹង​តែ​គ្មាន​តែ​ម្ដង។ ​កត្តា​នេះ​ហើយ ​ក្លឹប​ទាំង​អស់​មាន​តែ​បន្ថយ​ការ​ចំណាយ ​ហើយ​ចរចា​ជាមួយ​កីឡាករ​ដើម្បី​ឱ្យ​មាន​ការ​កាត់​ប្រាក់​ឈ្នួល​ខ្លះ។

ក្រុម PSG ​ដែល​មាន​កីឡាករ​ល្បី​ៗ​ច្រើន ​និង​ការ​ចំណាយ​លើ​ប្រាក់​ឈ្នួល​ខ្ពស់​នោះ ​ក៏​បាន​និយាយ​ពី​ការ​កាត់​ប្រាក់​ឈ្នួល​នេះ​ដែរ។ ​ពួកគេ​បាន​ចរចា​ដើម្បី​បាន​កាត់​ប្រាក់​ឈ្នួល​ក្រុម​កីឡាករ​រហូត​ដល់​៥០​%​ឯ​ណោះ។ ​ខណៈ​ដែល​បុគ្គលិក​ក្នុង​ក្លឹប​ដទៃ​ទៀត ដែល​មាន​តម្លៃ​ពលកម្ម​ទាប​ក៏​កាត់​ដែរ ប៉ុន្តែ​មើល​តាម​ស្ថានភាព​ជាក់​ស្ដែង​​ថា​ត្រូវ​កាត់​ប៉ុន្មាន​%៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT