អង់គ្លេស ​គ្រោង​ចូល​លេង​វិញ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​

​ក្របខណ្ឌ​លីគ​របស់​អង់គ្លេស ​បាន​ប្រកាស​ឱ្យ​ក្លឹប​ទាំង​អស់​មិន​ត្រូវ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នោះ​ទេ ដោយ​ឱ្យ​កីឡាករ​ទាំង​អស់​សម្រាក​តែ​ម្ដង ​ដើម្បី​ជៀស​ឆ្ងាយ​ពី​មេរោគ Covid-19 ​។

​ពួកគេ​នឹង​ត្រូវ​ចូល​ហាត់​វិញ​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​ខាង​មុខ​នេះ ​ហើយ​អាច​នឹង​ចូល​លេង​បន្ដ​ដើម្បី​បញ្ចប់​រដូវ​កាល​នៅ​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ​។ ​ការ​ធ្វើ​បែប​នេះ គឺ​ដោយសារ​តែ​អង់គ្លេស ​ចាប់​ផ្ដើម​មើល​ឃើញ​ពន្លឺ​នៃ​ការ​គ្រប់គ្រង​មេរោគ Covid-19 ​បាន​ហើយ។ បើ​ទោះ​ជា​ដល់​ខែ​មិថុនា​នោះ​អាច​លេង​បាន​មែន ប៉ុន្តែ​ការ​ប្រកួត​ទាំង​អស់​ក៏​ត្រូវ​លេង​ដោយ​បិទ​ទ្វា មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ផង​ដែរ។

​ការ​ប្រកួត​នៅ​ខែ​មិថុនា​នោះ អង់គ្លេស​គ្រោង​ប្រើ​ពេល​៥៦​ថ្ងៃ ​ដើម្បី​លេង​ឱ្យ​ចប់​រដូវ​កាល​ចាស់​តែ​ម្ដង។ ​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​ក្លឹប​ទាំង​អស់ គេច​ផុត​ពី​ការ​ពិន័យ​ឬ​ដក​កុងត្រា​ផ្សាយ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​។ ​នា​រដូវ​កាល​នេះ ​ប្រសិន​បើ Premier League ​មិន​អាច​បញ្ចប់​រដូវ​កាល​បាន​ទេ ​ពួកគេ​នឹង​ត្រូវ​សង​ទៅ​ខាង​ទូរទស្សន៍​វិញ​ប្រមាណ​ជា​១​ពាន់​លាន​ដុល្លារ​ឯ​ណោះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT