ប្រពន្ធ​របស់ Robben ​ឆ្លង​មេរោគ Covid-19 ​ដែរ ​ប៉ុន្តែ​បច្ចុប្បន្ន​ប្រសើរ​ឡើង​ហើយ​

Arjen Robben ​បាន​បញ្ជាក់​ថា​ប្រពន្ធ​របស់​ខ្លួន​ក៏​បាន​ឆ្លង​មេរោគ Covid-19 ​ដែរ ​ហើយ​បច្ចុប្បន្ន​នេះ​បាន​ធូរ​ស្បើយ​ច្រើន​ហើយ​។​

​អតីត​កីឡាករ Chelsea ​និង Bayern Munich ​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា​ប្រពន្ធ​របស់​ខ្លួន​បាន​ឆ្លង​មេរោគ Covid-19 ​តែ​បច្ចុប្បន្ន​បាន​ធូរ​ស្បើយ​និង​តេស្ដ​លែង​មាន​មេរោគ​ហើយ។ ​ Robben ​បាន​រំលឹក​កាល​ប្រពន្ធ​ខ្លួន​ឆ្លង​និង​សម្រាក​នៅ​មន្ទីរពេទ្យ​ថា ​នាង​ពិបាក​ដក​ដង្ហើម​ណាស់ ពេល​មាន​មេរោគ​ក្នុង​ខ្លួន​។ ​តែ​ដោយសារ​តែ​ការ​ខិត​ខំ​ខ្លួន​ឯង ​និង​ទទួល​បាន​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ ​ពេល​នេះ​បាន​ធូរ​ស្បើយ​ហើយ។

​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ខាង​លើ​នេះ​ក៏​បាន​និយាយ​ទៀត​ថា​អ្នក​ដែល​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​រក​មេរោគ។ ប្រសិន​បើ​រក​ឃើញ​ថា​ឆ្លង​ភ្លាម​ៗ ​នោះ​ឱកាស​នៃ​ការ​ជា​សះស្បើយ​នឹង​មាន​ច្រើន​មិន​ខាន។ ត្រូវ​អនាម័យ ​និង​ហាត់​ប្រាណ​ជា​ប្រចាំ ​ដើម្បី​ទប់​ស្កាត់​និង​យក​ឈ្នះ​លើ​មេរោគ Covid-19 ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT