ជើង​ឯក WC៖ “កីឡាករ​ម្នាក់​នេះ​គត់ ដែល​សក្តិសម​ជំនួស​តំណែង Messi នៅ Barcelona”

តាម​ការ​យល់​ឃើញ​របស់​ជើង​ឯក​សញ្ជាតិ​ប្រេស៊ីល​ដែល​បាន​ឈ្នះ World Cup លោក Mazinho បាន​និយាយ​ថា​មាន​តែ Neymar ម្នាក់​គត់ ដែល​ជា​ធម្មតា​កំណត់​មក​ឲ្យ​មក​ជំនួស Lionel Messi នៅ​ក្លឹប Barcelona។

ខ្សែ​ប្រយុទ្ធ​លេង​នៅ PSG ក៏​ល្ហិចល្ហៀង​ថា​មាន​បំណង​ចង់​វិល​ត្រលប់​មក​កាន់​ទឹកដី​ចាស់ Camp Nou ​ក្រោយ​ផ្លាស់​ចេញ​កាល​ពី​រដូវ​កាល ២០១៧-១៨ ទៅ​ក្លឹប​បារាំង។ រដូវ​កាល ២០១៩/២០ Neymar ​រក​បាន ១៨ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ២២ ប្រកួត​សរុប។

ប្រាប់​សារព័ត៌មាន Marca លោក Mazinho ថា៖ “Neymar គេ​ជា​កីឡាករ​ដែល​ធម្មជាតិ​សម្រេច​ឲ្យ​ជំនួស Messi ពោល​គឺ​គ្មាន​នរណា​ផ្សេង​ទៀត​អាច​ស្នង​តំណែង​របស់ Messi បាន​ទេ ហើយ​ Barcelona ​ប្រាកដ​ជា​រីករាយ ប្រសិន Neymar គេ​អាច​ត្រលប់​មក​កាន់​ក្លឹប”។

លោក​បន្ថែម​ថា៖ “ការ​ចាកចេញ​របស់​គេ អាច​ថា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ ប៉ុន្តែ​បើ​មាន​ឱកាស​អាច​នាំ​យក Neymar មក​វិញ នៅ​តម្លៃ​ទាប​ជាង ២២២ លាន​អឺរ៉ូ ក្លឹប​គួរ​តែ​ចាប់​យក​ឱកាស​មួយ​នេះ ព្រោះ​នៅ​វ័យ ២៨ ឆ្នាំ Neymar គេ​នៅ​មាន​គុណភាព​ជា​ច្រើន​ទៀត​អាច​បង្ហាញ​លើ​ទីលាន​ប្រកួត ណា​មួយ​ Messi ក៏​នឹង​រីករាយ​ចំពោះ​ការ​វិល​ត្រលប់​របស់​គេ​វិញ​ដែរ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT