Chelsea ​ចាប់​ផ្ដើម​និយាយ​ចរចា​កុងត្រា​ថ្មី​ឱ្យ Giroud ​ហើយ​

ក្រុម  ​កំពុង​ចាប់​ផ្ដើម​និយាយ​ចរចា​កុងត្រា​ថ្មី​ឱ្យ​ខ្សែ​ប្រយុទ្ធ ​Olivier Giroud ​ហើយ ​ក្រោយ​ពី​ក្លឹប​អាច​ពិបាក​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​នា​ពេល​ខាង​មុខ​។​​វិបត្តិ Covid-19 ​អាច​នឹង​ធ្វើ​ឱ្យ​ក្លឹប​នានា​ខាត​បង់​ប្រាក់​ជា​ច្រើន ​ខណៈ​ដែល​ការ​ដោះដូរ​កីឡាករ​នា​ពេល​ខាង​មុខ​វិញ​ក៏​អាច​នឹង​ពិបាក​មាន​ច្រើន​ផង​ដែរ។ ​ដូច្នេះ​ហើយ​បាន​ជា​ក្លឹប​ជា​ច្រើន ចាប់​ផ្ដើម​ងាក​មក​ចរចា​កុងត្រា​ជាមួយ​កីឡាករ​ខ្លួន​ឯង​ដែល​ជិត​ផុត​កំណត់​ទៅ​វិញ។ ​

ជាក់​ស្ដែង Chelsea ​ដែល​ចង់​លក់ Giroud ​ចេញ​តាំង​ពី​ខែ​មករា​នោះ ក៏​ចាប់​ផ្ដើម​ចរចា​ឱ្យ​កុងត្រា​ទៅ​កីឡាករ​បារាំង​នេះ​ថ្មី​ផង​ដែរ។កីឡាករ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​ត្បិត​តែ​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ឱ្យ​ក្រុម​របស់​លោក Lampard ​មែន ប៉ុន្តែ​រូបគេ​ក៏​អាច​នៅ​មាន​ចំណុច​ល្អ​ច្រើន​សម្រាប់​ក្រុម​ផង​ដែរ។ ​ដូច្នេះ​ហើយ​បាន​ជា​ក្រុម Chelsea ​ចង់​ផ្ដល់​កុងត្រា​១​ឆ្នាំ​ទៀត​ទៅ​ឱ្យ​អតីត​កីឡាករ Arsenal ​នេះ ស្រប​ពេល​កុងត្រា​ចាស់​នឹង​អស់​ត្រឹម​រដូវ​កាល​នេះ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT