Consadole Sapporo ចាយលុយធំទិញផ្តាច់ Chanathip ពីក្លឹបថៃ

បន្ទាប់ពីបង្ហាញខ្លួនក្នុងនាមជាកីឡាករខ្ចីជើងពីក្លិបដើម Muangthong United (លីគកំពូលថៃ) Chanathip Songkrasin បានបង្ហាញខ្លួនយ៉ាងល្អនៅក្លិបថ្មី Consadole Sapporo (លីគកំពូលជប៉ុន) ខណៈដែលពេលនេះក្លិបបានប្រកាសនូវកិច្ចព្រមព្រៀង ទិញផ្តាច់ខ្សែបម្រើរូបនេះពីក្លិបដើមហើយ។

ប្រភពពីសារព័ត៌មានមួយក្នុងប្រទេសថៃបានបញ្ជាក់ថា ក្លិប Muangthong ត្រៀមនឹងយកកីឡាកររូបនេះត្រលប់ទៅវិញហើយ គ្រាដែលកុងត្រារយៈពេល ១រដូវកាលកន្លះ ( ១៨ខែ) ខិតជិតនឹងបញ្ចប់ទៅហើយ ប៉ុន្តែក្រោយពីមានការពិភាក្សារវាងភាគីក្លិប ទាំងពីរ រួមជាមួយនឹងកីឡាករ ពួកគេក៏ឈានដល់ការព្រមព្រៀង ទិញយកខ្សែបម្រើជម្រើសជាតិថៃរូបនេះតែម្តង។

តម្លៃខ្លួន និងរយៈពេលនៃកិច្ចសន្យារបស់កីឡាករ Chanathip Songkrasin ជាមួយក្លិប Consadole Sapporo គ្រោងនឹងបង្ហាញនូវខែកុម្ភៈ ឆ្នាំ ២០១៩ខាងមុខ ហើយត្រូវបានគេរំពឹងថានឹងមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តកីឡាករថៃ ដែលលេងនៅលីគជប៉ុន ។

គួរបញ្ជាក់ថាចាប់តាំងពីទៅចូលរួមជាមួយក្លិប Consadole Sapporo ខ្សែបម្រើវ័យក្មេង និងមាឌល្អិតរូបនេះ រកបាន៤គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនផ្លូវការបាន១៤ប្រកួត ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT