តាម​ហាងឆេង​បច្ចុប្បន្ន កីឡាករ Barcelona ​កំពូលៗ​សល់​តម្លៃ​ខ្លួន​ប៉ុណ្ណា​ហើយ?

ស្ថានភាព​វីរុស COVID-19 គឺ​ជា​ដើមចម​ដែល​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់។ ដោយឡែក​បើ​យើង​ក្រឡេក​មក​មើល​ក្លឹប Barcelona ​បច្ចុប្បន្ន​គ្មាន​កីឡាករ​រូប​ណា​មួយ​ដែល​មាន​តម្លៃ​ខ្លួន​លើស​ពី ១២០ លាន​អឺរ៉ូ​នោះ​ឡើយ កុំ​ថា​ឡើយ​សូម្បី​តែ​ Lionel Messi។

ខាង​ក្រោម​យើង​បង្ហាញ​ពី​កីឡាករ Barcelona ទាំង ១០ រូប​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ប្រចាំ​ក្លឹប​បច្ចុប្បន្ន៖

  • Lionel Messi – ១១២ លាន​អឺរ៉ូ
  • Antoine Griezmann – ៩៦ លាន​អឺរ៉ូ
  • Marc-Andre ter Stegen – ៧២ លាន​អឺរ៉ូ
  • Frenkie de Jong – ៧២ លាន​អឺរ៉ូ
  • Ousmane Dembele – ៥៦ លាន​អឺរ៉ូ
  • Arthur Melo – ៥៦ លាន​អឺរ៉ូ
  • Clement Lenglet – ៤៨ លាន​អឺរ៉ូ
  • Jordi Alba – ៤០ លាន​អឺរ៉ូ
  • Sergi Roberto – ៤០ លាន​អឺរ៉ូ
  • Ansu Fati – ៣៦ លាន​អឺរ៉ូ

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT