គ្មាន​ឈ្មោះ Cristiano ក្នុង​ជម្រើស ១១ រូប​ល្អ​បំផុត​ជ្រើសរើស​ដោយ Ryan Giggs

Ryan Giggs គឺ​ជា​កីឡាករ​កាន់​ឆ្នាំ​មួយ​រូប​នៅ​ក្លឹប Manchester United ហើយ​អំឡុង​ពេល​រួម​អាជីព​នៅ​ទី​នោះ លោក​បាន​ឆ្លង​កាត់​ការ​សហការ​ជាមួយ​កីឡាករ​កំពូលៗ​ជា​ច្រើន​លើ​ទីលាន​ប្រកួត មាន​តាំង​ពី Cristiano Ronaldo, David Beckham, Rio Ferdinand និង Paul Scholes ជា​ដើម។

យ៉ាងណាមិញ​តាម​ការ​ចុច​ឈ្មោះ​ជម្រើស ១១ រូប​ល្អ​បំផុត​ដែល​លោក Giggs ធ្លាប់​លេង​ជាមួយ គឺ​មិន​មាន​ឈ្មោះ​របស់ CR7 នោះ​ទេ។

ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

  • អ្នកចាំទី: Peter Schmeichel
  • ខ្សែ​ការពារ: Gary Neville, Rio Ferdinand, Mikael Silvestre និង Denis Irwin
  • ខ្សែ​បម្រើ: Roy Keane, Nicky Butt, Paul Scoles និង David Beckham
  • ខ្សែ​ប្រយុទ្ធ: Wayne Rooney និង Ole Gunnar Solskjaer៕

ប្រភព៖ AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT