Zidane សម្លឹង​កីឡាករ​វ័យ​ក្មេង​មួយ​រូប​សម្រាប់ Plan B បើ​ចរចា​យក Pogba មិន​បាន

Paul Pogba ដែល​ជា​រ៉ាដា​ Real Madrid សម្លឹង​ឃើញ​តាំង​ពី​រដូវ​កាល​មុនៗ ​នា​ទីផ្សារ​ដោះដូរ​ខាង​មុខ យើង​នឹង​បាន​អុត​មើល​លទ្ធផល​សារ​ជា​ថ្មី ថា​តើ Man Utd ព្រម​លក់​កីឡាករ​លេង​នៅ​តំបន់​បម្រើ​រូប​នេះ​ឲ្យ​ទៅ​ស្តេច​ស​ឬ​យ៉ាង​ណា?

តាម​ការ​ចុះ​ផ្សាយ​របស់ AS បាន​ឲ្យ​ដឹង​ថា​ប្រសិន​ Real បរាជ័យ​ក្នុង​ការ​នាំ​យក Pogba នោះ​អ្នកចាត់ការ​លោក Zinedine Zidane នឹងប្រើប្រាស់​ផ្លូវ​ក្រោយ​មួយ​ទៀត​គឺ​ការ​នាំ​យក​យុវជន Eduardo Camavinga មក​ចូលរួម​ជំនួស។

ខ្សែ​បម្រើ​វ័យ ១៧ ឆ្នាំ ត្រូវ​បាន​រាប់​ចូល​ជា​កីឡាករ​កំពុង​លេចធ្លោ​មួយ​រូប​នៅ Ligue 1 ដែល​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ខ្សែ​បម្រើ Kante របស់​ក្រុម​មាន់​គក​បារាំង។ អ្វី​ដែល​ពិសេស​គឺ​កុងត្រា​របស់ Camavinga ជាមួយ​ក្លឹប Rennes ត្រូវ​ផុត​នៅ​ឆ្នាំ ២០២១ នេះ​ទៀត អ៊ីចឹង Real នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ចរចា​យក​រូប​គេ​មក Bernabeu៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT