មើល​កន្លែង Ronaldinho ឃុំ​ខ្លួន ​ក្រោយ​ចេញ​ពី​គុក ​សុទ្ធ​តែ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤​

​វីរបុរស​បាល់ទាត់ Ronaldinho ​បាន​ចេញ​ពី​គុក​វិញ​ហើយ ​ក្រោយ​ពី​បង់​ធានា​ខ្លួន​១,៦​លាន​ដុល្លារ ​ប៉ុន្តែ​ត្រូវ​នៅ​ឃុំ​ខ្លួន​ខាង​ក្រៅ​ដដែល​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤​មួយ​កន្លែង​។Ronaldinho ​នេះ​ត្រូវ​ឃុំ​ខ្លួន​ក្នុង​គុក​នា​ប្រទេស​ប៉ារ៉ាហ្គាយ ​ក្រោយ​ពី​រូបគេ​និង​បង​ប្រុស​បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ដើម្បី​ចូល​ប្រទេស​នេះ​។ ​សម្រាក​នៅ​ក្នុង​គុក​ជាង​១​ខែ​មក​នេះ ​រូបគេ​ក៏​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ ​ក្រោយ​ពី​យក​ប្រាក់​១,​៦​លាន​ដុល្លារ​មក​ដាក់​ធានា​ដើម្បី​លួស​ខ្លួន​ឱ្យ​នៅ​ក្រៅ​ឃុំ។ ​

តែ​រូបគេ​ត្រូវ​នៅ​ឃុំ​ខ្លួន​ឯង​ខាង​ក្រៅ​បន្ដ​ទៀត​សិន ​ព្រោះ​សំណុំ​រឿង​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​នៅ​មិន​ទាន់​ដោះស្រាយ​រួច​រាល់​នៅ​ឡើយ​ទេ។កន្លែង​ដែល​២​នាក់​បង​ប្អូន​ខាង​លើ​ឃុំ​ខ្លួន​នោះ​គឺ​ក្នុង​សណ្ឋាគារ Palmarogo ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង Asuncion ប្រទេស​ប៉ារ៉ាហ្គាយ។ សណ្ឋាគារ​មួយ​នេះ ​គឺ​លំដាប់​ផ្កាយ​៤ ​មាន​អាង​ហែល​ទឹក ​និង​កន្លែង​ហាត់​ប្រាណ​ជា​ដើម៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT