ក្រុម Real Madrid ​​ប្រកាស​កាត់​ប្រាក់​ឈ្នួល​កីឡាករ​១០%​ទៅ​២០​%

​ក្រុម Real Madrid ​បាន​ប្រកាស​ជា​ផ្លូវការ​កាត់​ប្រាក់​ឈ្នួល​កីឡាករ​ក្រុម​ធំ​១០​%​ទៅ​២០​% ​នៅ​គ្រា​មេរោគ Covid-19 ​កំពុង​ផ្ទុះ​ខ្លាំង ​និង​ធ្វើ​ឱ្យ​វិស័យ​បាល់ទាត់​មាន​បញ្ហា​នេះ​។ការ​ប្រកាស​របស់​ក្រុម Real Madrid ​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​ពួកគេ​បាន​ចរចា​គ្នា​ជាមួយ​សមាជិក​ក្រុម​កីឡាករ​ទាំង​អស់​ត្រូវ​រ៉ូវ​គ្នា​រួច​រាល់​អស់​ហើយ។ ​ការ​កាត់​១០​%​ឬ​២០​%​គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង​តែ​ម្ដង។ ប្រសិន​បើ​លីគ​អាច​ចាប់​ផ្ដើម ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​បាន ​នោះ​កីឡាករ​ទាំង​អស់​នឹង​ត្រូវ​កាត់​តែ​១០​%​ប៉ុណ្ណោះ។ ​

ផ្ទុយ​ទៅ​វិញ ​បើ​រដូវ​កាល​នេះ​មិន​អាច​បញ្ចប់​បាន ​នោះ​ពួកគេ​នឹង​ត្រូវ​កាត់​ប្រាក់​ឈ្នួល​២០​%។ក្លឹប​បាល់ទាត់​ទាំង​អស់​កំពុង​មាន​វិធានការ​រៀង​ៗ​ខ្លួន ដើម្បី​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ពេល​មេរោគ Covid-19 ​កំពុង​រីក​រាលដាល​នេះ​។ ​ដោយ​ឡែក​នៅ​អេស្ប៉ាញ ​ក្រុម FC Barcelona ​និង Atletico Madrid ​បាន​កាត់​ប្រាក់​ឈ្នួល​កីឡាករ​រហូត​ដល់​ទៅ​៧០​%​ឯ​ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT