កីឡាករ​កាន់​ឆ្នាំ​ Reus ប្រាប់​មូលហេតុ​ចំៗ​ដែល​មិន​ព្រម​ផ្លាស់​ទៅ Bayern Munich

កីឡាករ Marco Reus ដែល​បាន​រួម​អាជីព​ជាមួយ​ក្លឹប Borussia Dortmund តាំង​ពី​ឆ្នាំ ២០១២ បាន​ពន្យល់​ពី​មូលហេតុ​ដែល​លោក​មិន​ព្រម​ផ្លាស់ប្តូរ​ទៅ​កាន់​ក្លឹប Bayern Munich ត្បិត​បើ​មាន​សំណើ​ធ្លាប់​ធ្លាក់​មក​ក៏​ដោយ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​និយាយ​ប្រាប់​ថា៖ “សំណើ [ពី Bayern] ក៏​ធ្លាប់​មាន​ដូច​ក្លឹប​ដទៃ​អ៊ីចឹង​ដែរ ហើយ​ខ្ញុំ​ក៏​មាន​ការ​គោរព​ដល់​ក្លឹប Bayern Munich ដូច​គ្នា ពី​អ្វី​ដែល​ក្លឹប​នោះ​បាន​សម្រេច​នូវ​រយៈ​ពេល​ជា​ច្រើន​ទសវត្ស ប៉ុន្តែ​ខ្ញុំ​ផ្ទាល់​តែងតែ​គិត​ថា​ចង់​លេង​ឲ្យ BVB មួយ​គត់ ដោយ​នេះ​ជា​ក្លឹប​ដក់​ជាប់​ក្នុង​បេះដូង​របស់​ខ្ញុំ”។

Reus បន្ថែម៖ “កាល​ខ្ញុំ​លេង​នៅ Gladbach ដំបូង គឺ​វា​ច្បាស់លាស់​ជាមួយ​ខ្ញុំ​ហើយ ថា​បើ​នៅ Bundesliga បន្ត មាន​តែ​ទៅ​លេង​នៅ Dortmund ទេ មិន​អ៊ីចឹង​ទេ​ខ្ញុំ​នឹង​ទៅ​លេង​នៅ​ក្រៅ​ស្រុក”។

បញ្ជាក់​ថា Reus ធ្លាប់​ជោគជ័យ​ខ្លាំង​នៅ Dortmund ជានិច្ចកាល​រមែង​ជាប់​ជម្រើស​ដំបូង ដោយ​សរុប​នៅ​លីគ​បង្ហាញ​ខ្លួន​បាន ១៨២ ប្រកួត រក​បាន ៩១ គ្រាប់​ ពោល​ទើប​តែ​រាង​ថយ​ជើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ដែល​មាន​យុវជន​មក​ស្នង​តំណែង​នេះ​ទេ៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT