Filipe Luis ​៖ ​ខ្ញុំ​មិន​ដែល​សុំ​អាវ Messi ​ទេ ​ព្រោះ​លើ​ទីលាន​ខ្ញុំ​មក​ដើម្បី​ឈ្នះ​

កីឡាករ Filipe Luis ​បាន​បញ្ជាក់​ថា​រូបគេ​មិន​ដែល​សុំ​ប្ដូរ​អាវ​ជាមួយ Lionel Messi ​ទេ ​ព្រោះ​នៅ​លើ​ទីលាន​គឺ​ត្រូវ​ការ​ជ័យជម្នះ​រៀង​ខ្លួន​។​អំឡុង​ពេល​ប្រកប​អាជីព​នៅ​ក្លឹប Deportivo ​និង Atletico Madrid ​ឬ​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល ខ្សែ​ការពារ Filipe Luis ​មិន​ដែល​សុំ​ប្ដូរ​អាវ​ជាមួយ​កីឡាករ​ល្បី​ឈ្មោះ Lionel Messi ​នោះ​ទេ។ ​ការ​មិន​ដែល​ធ្វើ​បែប​នេះ​ត្រូវ​បាន ​សាមី​ខ្លួន​បញ្ជាក់​ថា​ដោយសារ​តែ​ក្នុង​ចិត្ត​គិត​ពី​លទ្ធផល​ចង់​ឈ្នះ​ការ​ប្រកួត ​ជា​ជាង​ការ​ចង់​បាន​អាវ​របស់​កីឡាករ​ល្បី​មក​ទុក។

​Filipe ​បាន​និយាយ​បែប​នេះ​ទៀត​ថា​៖ “ខ្ញុំ​តែងតែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ឈប់​គាត់។ គាត់​មិន​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​តិះដៀល​ខ្ញុំ​ទេ ​ខ្ញុំ​គោរព​គាត់​ខ្លាំង​ណាស់​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់។ ប៉ុន្តែ​នៅ​លើ​ទីលាន ​ខ្ញុំ​មិន​ដែល​សុំ​ប្ដូរ​អាវ​គាត់​ឡើយ ព្រោះ​ខ្ញុំ​ដើរ​ចូល​ទីលាន​ដើម្បី​ឈ្នះ​ការ​ប្រកួត​ដើម្បី​ក្រុម​របស់​ខ្ញុំ”៕

ប្រភព៖ Marca

  • Filipe Luis ​៖ ​ខ្ញុំ​មិន​ដែល​សុំ​អាវ Messi ​ទេ ​ព្រោះ​លើ​ទីលាន​ខ្ញុំ​មក​ដើម្បី​ឈ្នះ​