ការ​លេង​ហ្គេម​​កម្សាន្ត​​​ទប់​​ឲ្យ​ Martin Nguyen ​ឈរ​​​ជា​កីឡាករ​កម្រិត​កំពូល

ការ​​ហ្វឹកហាត់​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​ ONE Featherweight World Title ​​​នៅ​សង្វៀន​លំដាប់​ពិភព​លោក​គឺ​ជា​រឿង​មិន​អាច​ខ្វះ​បាន​ ប៉ុន្តែ​  Martin Nguyen ឬ ​រហស្សនាម​ថា ​The Situ-Asian”​ ​បាន​ប្រើ​ប្រាស់​​ការ​លេង​ហ្គេម​​ដើម្បី​បន្ធូរ​អារម្មណ៍ និង​​សម្រាក​លម្ហែ​​​បន្ទាប់​ពី​ហ្វឹកហាត់​ខ្លាំងក្លា។ ​ ​ដូច​ទៅ​នឹង​មិត្តភ័ក្ដិ​ជា​ច្រើន​​កូនកាត់​វៀតណាម-អូស្ត្រាលី​​រូប​នេះ​ជា​កីឡាករ​ជំនាញ​ផ្ដួល​គូ​ប្រកួត​​ឲ្យ​សន្លប់​​យ៉ាង​ច្រើន​​ដង។

ហ្គេម​ដែល​រូប​គេ​ជ្រើសរើស​​ដើម្បី​លេង​កម្សាន្ត​ដំបូង​គេ​គឺ​ Sega Mega Drive ​ឬ គេ​​ហៅ​ថា​​ Sega Genesis ​ហើយ​បន្ទាប់​មក​ផ្លាស់​ទៅ​លេង​ Nintendo 64 ​និង Sony Playstation។ ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Featherweight World Title ​បាន​​រៀបរាប់​ដូច្នេះ​ ​៖«​​វា​ជា​ការ​កម្សាន្ត​មួយ​ដូច​​នៅ​ពី​ក្មេង​អីចឹង។ ​នៅ​លើ​ Sega Mega Drive​ ខ្ញុំ​លេង​​ Alex Kidd ​និង​ Sonic The Hedgehog ​ហើយ​ចំណែក​នៅ​លើ​ហ្គេម​ Nintendo 64 ​ខ្ញុំ​ធ្លាប់​លេង​ Mario KartGoldenEye 007, និង​ WrestleMania 2000 (បុរស)​។ ​ហ្គេម​ផ្នែក​ចំបាប់​ គឺ​ល្អ​បំផុត»។ ​បន្ទាប់​មក​ ខ្ញុំ​ចាប់​​ផ្ដើម​លេង​នៅ​ ​លើ​ laptop ​កាល​នៅ​វិទ្យាល័យ​​ដោយ​លេង​ Counter-Strike ​​យ៉ាង​ច្រើន។ ​ក្រោយ​មក​​ខ្ញុំ​ឈប់​លេង​ ព្រោះ​ខ្ញុំ​លេង​ហ្គេម​​បាល់​ឱប​ និង​មាន​​ក្មេងៗ​​នៅ​ផ្ទះ»។

បច្ចុប្បន្ន​នេះ​ដោយ​មាន​កូន​៣​​នាក់ ​រួម​ទាំង​ប្រពន្ធ​​ឈ្មោះ​ Brooke ​​កីឡាករ​កំពូល​ Nguyen ​​កម្រ​មាន​ពេល​បើក​លេង​ laptop ឬ​ វីដេអូ​ចាស់ៗ​ពី​មុន​ទេ និង​ជា​ហេតុ​​ធ្វើ​ឲ្យ​មាន​ការ​​ផ្លាស់​ប្ដូរ​មួយ​រយៈ​ចុង​ក្រោយ​នេះ។ ​ រហូត​នៅ​ឆ្នាំ​២០១៨​ Nguyen ​ទទួល​អំណោយ​ laptop ​មួយ​គ្រឿង​ពី​​ក្រុម​ហ៊ុន  Razer ​ដែល​ជា​ដៃ​គូ​សហការ​របស់ ONE Esports។ ​បន្ទាប់​មក​រូប​គេ​ប្រើ​ប្រាស់​ហ្គេម​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​ ទោះ​ជា​មាន​ពេល​ខ្លះ​​​ត្រូវ​លេង​ជា​​មួយ​កូន​ Kai ​តាម​រយៈ​​សកម្មភាព​បាល់​ឱប និង ​គុន​ចម្រុះ​ក្ដី។ ​ឥឡូវ​នេះ​គេ​អាច​បន្ត​លេង​វីដេអូ​ហ្គេម ​មាន​​ដូច​ជា ​Fortnite និង​ Minecraft។



ទោះ​ជា​នៅ​ផ្ទះ​​ឯ​ក្រុង​ Sydney ​ប្រទេស​អូស្ត្រាលី​ ឬ ​ហាត់​នៅ​ក្លិប​​ឯ​ Florida សហរដ្ឋ​អាមេរិក ​ក៏ “The Situ-Asian” ​ក៏​បន្ត​កម្សាន្ត​ហ្គេម​ដែរ​បើ​សិន​ជា​មាន​ពេល។ «​ខ្ញុំ​ទទួល ​ laptop ​ពី​ Razer ​នៅ​​ឆ្នាំ​២០១៨ ​ហើយ​ខ្ញុំ​ក៏​​​លេង​ហ្គេម​កាន់​តែ​ច្រើន។ ​វា​នៅ​ជាប់​ខ្លួន​របស់​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ។ ​បើ​សិន​​ខ្ញុំ​នៅ​ផ្ទះ​ ​ខ្ញុំ​ត្រូវ​រង់​ចាំ​​​ប្រពន្ធ​របស់​ខ្ញុំ​ ​និង​​កូន​ៗ​ទៅ​គេង​សិន​​ទើប​​ចាប់​ផ្ដើម​លេង​បាន។ ​នៅ​ពេល​ទៅ​​ហាត់​នៅ​ក្រៅ​ប្រទេស​ ខ្ញុំ​តែង​តែ​លេង​នៅ​ចុង​សប្ដាហ៍»។

ជើង​ខ្លាំង​ទម្ងន់ ​Featherweight ​បន្ថែម​ថា​ ៖«​ពេល​នៅ​ផ្ទះ​ ខ្ញុំ​លេង​​ PS4 ​ហើយ​លេង​ Grand Theft Auto ឬ FIFA។ ​នៅ​​ laptop​ របស់​ខ្ញុំ​​ចូល​ចិត្ត​ Call Of DutyCounter-Strike, ​និង​ Overwatch»

ការ​លេង​ហ្គេម​កម្សាន្ត​​បាន​រួម​ចំណែក​ឲ្យ​រូប​គេ​រក្សា​ខ្សែ​ក្រវាត់​ featherweight ​បាន​ជា​បន្ត​បន្ទាប់​និង​ជួយ​ជំរុញ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់។ ​​វា​មិន​ត្រឹម​តែ​ជា​សកម្មភាព​កម្សាន្ត​ធូរ​អារម្មណ៍​ ប៉ុន្តែ​ វា​បាន​ផ្សារ​ភ្ជាប់​​នឹង​សង្គម ​និង​​​មិត្តភ័ក្ដិ​អនឡាញ​ជា​ច្រើន​​ក្រៅ​ពី​ការ​ហ្វឹកហាត់​នៅ​ក្លិប។ ​​កីឡាករ​​វ័យ ៣១ ឆ្នាំ​រំលឹក​​​ទៀត​ថា ​៖«​ខ្ញុំ​មិន​មែន​​លេង​ដើម្បី​ល្អ​បំផុត​ក្នុង​លោក​នោះ​ឡើយ ​តែ​ខ្ញុំ​លេង​ដើម្បី​បំបាត់​ភាព​ធុញថប់​ ឬ ​​​គិត​អំពី​រឿង​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។ ​ពេល​ខ្លះ​​ការ​លេង​អនឡាញ​​មាន​អារម្មណ៍​ល្អ​ដោយ​សារ​បាន​ជជែក​គ្នា។ ​​ពេល​ខ្លះ​លេង​ជា​មួយ​ដៃ​ហ្វឹកហាត់​​របស់​ខ្ញុំ​​​ហើយ​ខ្ញុំ​ក៏​មាន​​ក្រុម​លេង​តាម​បណ្ដាញ​សង្គម​ផ្សេង​ដែរ»។

ក្រោយ​ពី​នោះ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight World Champion​ កីឡាករ​ Adriano Moraes ​ក៏​បាន​ប្រាប់​ Nguyen ​ឲ្យ​លេង PUBG  ​ដែរ​ប៉ុន្តែ​​រូប​គេ​​បាន​ប្រាប់​ទៅ​វិញ​ថា​លេង​មិន​ល្អ​ចំពោះ​ ​ហ្គេម​នេះ។ ​ថ្មីៗ​នេះ​ Adriano ​ក៏​ដោន​ឡូត​​ហ្កេម​ Call Of Duty: Warzone​ ដែល​​គេ​ទាំង​ពីរ​​នឹង​លេង​ជា​មួយ​គ្នា​ឆាប់ៗ​នេះ។

មាន​​កីឡាករ​​កំពូលៗ​ប្រចាំ​នៅ​សង្វៀន​ ONE Championship ​ចូល​រួម​លេង​ Esports ​​​ច្រើន​ដែរ​ ដូច្នេះ​វា​ជា​ឱកាស​មួយ​ល្អ​សម្រាប់​អ្នក​គាំទ្រ​ដើម្បី​ចង់​ប្រកួត​បំបាក់​កីឡាករ​កំពូល​ៗ​តាម​អនឡាញ។ ​បែប​ណា​ក្ដី “The Situ-Asian” ​​​បាន​ឲ្យ​ដឹង​ថា​ ហ្គេម​ធ្វើ​ឲ្យ​រូប​គេ​មាន​​ភាព​អំណត់។ ​​ម្ចាស់​ខ្សែ​ក្រវាត់​ខាង​លើ​ពិពណ៌នា​ថា​ ៖«​រឿង​សំខាន់​មួយ​ទៀត​ គឺ​​​ផ្ដល់​ឱកាស​ដល់​ខ្ញុំ​ដើម្បី​ជួប​មនុស្ស​ថ្មី។ ​ខ្ញុំ​ជួប​មនុស្ស​តាម​បណ្ដាញ​សង្គម​​ក្រៅ​ពី​ការ​ប្រកួត​និង​ឡើង​​រេញ​របស់​ខ្ញុំ។ ​​គេ​អាច​​​ Invite ​យើង​ចូល​លេង ​​ហើយ​យើង​អាច​ Invite គេ​ឲ្យ​លេង​ដែរ និង​អាច​ Invite ​ពួក​ម៉ាក​​របស់​ខ្ញុំ​លេង​ដែរ។ ​ពី​មុន ​មាន​កីឡាករ​របស់​យើង ៥ ឬ ​៦​នាក់​លេង​​ហ្គេម​ជា​មួយ​​​គ្នា​សឹង​រាល់​យប់»។ .

កីឡាករ​កូន​កាត់​វៀតណាម​-អូស្ត្រាលី​​សង្កត់​ធ្ងន់​ ៖«​វា​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ភាព​អំណត់​ដែរ។ ​ហើយ​មនុស្ស​ជា​ច្រើន​ងប់​នឹង​​ការ​លេង​ហ្គេម​លើ​​កុំព្យូទ័រ។ ​ខ្ញុំ​មើល​ឃើញ​ថា​ គេ​មិន​អាច​ចិត្ត​ធ្ងន់​ទេ​ បើ​សិន​ដាច់​អ៊ិនធឺណិត។ ​ប៉ុន្តែ​សម្រាប់​ខ្ញុំ​ គឺ​មិន​បញ្ហា​ឡើយ​ ខ្ញុំ​សុំា​ទៅ​នឹង​រឿង​​បែប​នេះ»។

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT