• លីគ​ហុល្លង់ ​កំណត់​ថ្ងៃ​ចូល​ប្រកួត​វិញ​បាន​ហើយ​

    ​ក្របខណ្ឌ Eredivisie ​របស់​ហុល្លង់ បាន​កំណត់​យក​ថ្ងៃ​ទី​១​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ ​ដើម្បី​ត្រលប់​ចូល​ប្រកួត​វិញ ​បញ្ចប់​រដូវ​កាល​នេះ​។ការ​សម្រេច​យក​ថ្ងៃ​ប្រកួត​នេះ​ឡើង​វិញ គឺ​ក្រោយ​ពី​មាន​ការ​ប្រជុំ​ពី​ថ្នាក់​ដឹក​នាំ​ក្លឹប​ទាំង​អស់ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំង​អស់។ ​បើ​តាម​ការ​បញ្ជាក់​លីគ​របស់​ហុល្លង់​នឹង​មិន​អាច​រំសាយ​ចោល​បាន​ឡើយ ​ដោយ​ត្រូវ​តែ​លេង​បញ្ចប់​រដូវ​កាល​ជា​ចាំ​បាច់ ដើម្បី​គេច​ពី​ការ​ទាមទារ​ប្រាក់​វិញ​ពី​សំណាក់​ដៃ​គូ​សហការ ​និង​ការ​លក់​សិទ្ធិ​ផ្សាយ។

    ​លីគ​ដែល​មាន​ក្រុម​សរុប​១៨​ក្រុម​នេះ ​នឹង​ក្លាយ​ជា​លីគ​ដំបូង​នៅ​អឺរ៉ុប ដែល​បាន​កំណត់​ថ្ងៃ​ចូល​លេង​វិញ​បាន។ ខណៈ​ដែល​លីគ​ធំ​ៗ​ដទៃ​ទៀត ​នៅ​មិន​ទាន់​អាច​កំណត់​ថ្ងៃ​បាន​ទេ ដោយសារ​តែ​ក្នុង​ប្រទេស​នោះ ​មិន​ទាន់​មាន​សញ្ញា​ថយ​ចុះ​ខ្លាំង​នៃ​ការ​ឆ្លង​មេរោគ Covid-19 ​៕

    ប្រភព៖ DailyMail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT