Barca ចង់​ដាក់​ឈ្មោះ Rakitic និង Umtiti ប្តូរ​យក​ខ្សែ​បម្រើ​ឆ្នើម​មួយ​រូប​របស់ Juventus

តាម​របាយការណ៍​ពី Calciomercato បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona កំពុង​រៀបចំ​សំណើ​ក្នុង​ការ​ចង់​ផ្តល់​ជូន​កីឡាករ ២ រូប​របស់​ខ្លួន​មាន Ivan Rakitic និង Samuel Umtiti ជា​ថ្នូរ​ប្តូរ​យក Federico Bernardeschi របស់​ក្លឹប​ Juventus។

សំណើ​នេះ​ចង់​សម្រេច​ធ្វើ​ឲ្យ​បាន​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ខណៈ​ដែល Rakitic ​គឺ​ជា​បុគ្គល​មួយ​រូប​ដែល​មាន​ភាគរយ​ខ្ពស់​ត្រូវ​អស់​និស្ស័យ​ជាមួយ​អ្នក​មាន​បុណ្យ​ត្រឹម​ឆ្នាំ ២០២០ នេះ។

បញ្ជាក់​ថា​ខ្សែ​បម្រើ​ជំនាញ​ជើង​ឆ្វេង Bernardeschi របស់​សេះ​បង្កង់ ​តាម​ហេងឆេង​តម្លៃ​ខ្លួន​បច្ចុប្បន្ន​ថ្លៃ​មិន​ដល់ ៤០ លាន​អឺរ៉ូ​នោះ​ទេ ដោយ​នៅ Serie A នា​រដូវ​កាល ២០១៩/២០ នេះ រូប​គេ​បង្ហាញ​ខ្លួន​បាន ១៨ ប្រកួត និង​នៅ UCL ៥ ប្រកួត​រក​បាន ១ គ្រាប់៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT