Berbatov ថា Kane ផ្លាស់មកលេងនៅ Man Utd ជាជម្រើសល្អបំផុត

​Dimitar Berbatov ​​បាន​ផ្ដល់​យោបល់​ថា​ខ្សែ​ប្រយុទ្ធ Harry Kane ​របស់​ក្រុម Spurs ​បើ​ផ្លាស់​មក​លេង​នៅ Manchester United ​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ហើយ​។Kane ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គួរ​តែ​ដល់​ពេល​សម្រាប់​ការ​ចាកចេញ​ពី​ក្រុម Spurs ​ហើយ ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​លេង ​ក្នុង​ន័យ​ស្វែង​រក​ឱកាស​បាន​លើក​ពាន​រង្វាន់​ធំ​ៗ​ផង។ ​ក្នុង​នោះ ​លោក Dimitar Berbatov ​អតីត​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​ម្នាក់ ​បាន​ផ្ដល់​យោបល់​ថា Kane ​បើ​ទៅ​លេង​នៅ Man Utd ​អាច​នឹង​ជោគជ័យ​ខ្លាំង ​ហើយ​ល្បី​ឈ្មោះ​មួយ​កម្រិត​ទៀត​ផង។

​អតីត​ខ្សែ​ប្រយុទ្ធ​របស់ Man Utd ​ដែល​ផ្លាស់​ពី​ក្រុម Spurs ​កាល​ពី​ឆ្នាំ​២០០៨​ក្នុង​តម្លៃ​ខ្លួន​៣០​លាន​ផោន​ខាង​លើ ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​បាន​ឃើញ​ស្ថានភាព​ស្រដៀង​គ្នា​របស់​ខ្ញុំ​និង Kane ​ដែរ។ ​ខ្ញុំ​មាន​អារម្មណ៍ Kane ​ក៏​ស្ថិត​ក្នុង​ពេល​មួយ​ដូច​ខ្ញុំ​កាល​នៅ​ Spurs ​ដែរ។ ​វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​គិត​ពី​ការ​ឈ្នះ​ពាន​រង្វាន់​ហើយ ​និង​ស្វែង​រក​ក្លឹប​ដែល​សក្ដិសម​បំផុត”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT