• ធ្លាយ​ដំណឹង Juventus ​អាច​លក់ Ronaldo ​ទៅ Real Madrid ​វិញ​

    ដំណឹង​ពី​អ៊ីតាលី ​បាន​បញ្ជាក់​ថា​ក្រុម Juventus ​អាច​នឹង​លក់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ឱ្យ​ទៅ​ក្រុម Real Madrid ​វិញ​ហើយ ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ​។​ក្រុម Juventus ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ខ្លាំង ​ក្រោយ​ពី​អ៊ីតាលី​រង​ផល​ប៉ះ​ពាល់​ខ្លាំង​មែនទែន ​ដោយសារ​តែ​មេរោគ Covid-19 ​។ ​ក្លឹប​បាន​ចេញ​វិធានការ​ជា​ច្រើន​ដើម្បី​ស្រោចស្រង់​ក្លឹប រួម​ទាំង​ការ​កាត់​ប្រាក់​ឈ្នួល​កីឡាករ​និង​បុគ្គលិក​ដែរ។ ​ដោយ​ឡែក​ដំណឹង​ថ្មី​នេះ​ទៀត បាន​បញ្ជាក់​ថា​ក្រុម​នេះ​អាច​នឹង​លក់ Superstar ​របស់​ខ្លួន​ថែម​ទៀត​នៅ​រដូវ​ក្ដៅ​ខាង​មុខ។

    Ronaldo ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​អាច​មាន​តម្លៃ​ខ្លួន​៥០​លាន​ផោន ហើយ​ក្រុម Juventus ​នឹង​យក​​តម្លៃ​នេះ​លក់​ឱ្យ​ក្រុម Real Madrid ​វិញ ដើម្បី​បាន​ប្រាក់​ខ្លះ​មក​ជួយ​ក្លឹប​។ ​ស្រប​ពេល​ក្រុម Real Madrid ​វិញ ​ក៏​ស្វាគមន៍​ការ​ត្រលប់​មក​វិញ​របស់​វីរបុរស​ពួកគេ​ផង​ដែរ៕

    ប្រភព៖ DailyMail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT