អតីតកីឡាករល្បីឈ្មោះ Ronaldinho បានចេញពីគុកនៅប្រទេសប៉ារ៉ាហ្គាយវិញហើយ ក្រោយពីបង់ប្រាក់ធានាឱ្យនៅក្រៅឃុំ១,៦លានដុល្លារមក។Ronaldinho ខាងលើបានជាប់គុកនៅប៉ារ៉ាហ្គាយ ក្រោយពីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចូលប្រទេសនេះ។ ជាប់ក្នុងគុកប្រទេសនេះ កីឡាករប្រេស៊ីលខាងលើហាក់ដូចជាមិនពិបាកចិត្តអ្វីនោះទេ ពោលគឺរូបគេអាចលេងបាល់ទាត់ និងទទួលបានការស្វាគមន៍យ៉ាងច្រើនក្នុងគុកនេះ។
តែក្រោយពីស្នាក់នៅប៉ុន្មានសប្ដាហ៍មក រូបគេពេលនេះអាចចាកចេញទៅផ្ទះវិញបានហើយ ក្រោយពីមានប្រាក់ធានាចំនួន ១,៦លានដុល្លារ។ ដោយ Ronaldinho ៨០ម៉ឺនដុល្លារ និងប្អូនប្រុសរបស់លោក៨០ម៉ឺនដុល្លារដែរ។កីឡាករបាល់ទាត់កម្រិតពិភពលោកខាងលើនេះ មានបញ្ហាច្រើនមែនទែន ក្រោយពីបញ្ចប់អាជីពបាល់ទាត់របស់ខ្លួនមក។ រូបគេ ធ្លាប់ប្រកាសយកប្រពន្ធ និងរឿងអាស្រូវជាច្រើនទៀតជាមួយរាជរដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល៕
ប្រភព៖ Marca