ថ្មីៗនេះខ្សែការពារនៅក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Luke Shaw បានទម្លាយចេញនូវចរិតពិតរបស់ Zlatan Ibrahimovic អំឡុងពេលធ្លាប់រួមអាជីពជាមួយគ្នានៅ Old Trafford ដោយអះអាងថាបុរសសញ្ជាតិស៊ុយអែតគឺមានចរិតរមែងតែចង់ឈ្នះ ប៉ុន្តែវាក៏ជាសញ្ញាល្អក្នុងការបំផុសទឹកចិត្តអ្នករាល់គ្នាក្នុងក្រុម។
ថ្លែងប្រាប់តាមរយៈប្រព័ន្ធ Online នៅកម្មវិធី Combat Corona FIFA Twitch ខ្សែការពារក្រោយរបស់ United និយាយ៖ “ត្បិតបើគាត់មានវ័យចំណាស់ពិតមែន តែគាត់អស្ចារ្យណាស់ ហើយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ខ្ញុំគិតថាគាត់គឺជាមនុស្សល្អ ដែលគាត់រមែងលេងសើចច្រើន”។
Shaw បន្ថែម៖ “ប៉ុន្តែនៅទីលានហ្វឹកហាត់ ប្រសិនអ្នកនៅខាងក្រុមរបស់គាត់ ហើយក្រុមរបស់គាត់ចាញ់ អ្នកអាចនឹងត្រូវគាត់សម្លាប់ក៏ថាបាន ព្រោះ Zlatan គាត់កើតមកដើម្បីតែឈ្នះ ហើយកុំថាឡើយប្រកួតនោះជាការហ្វឹកហាត់ខ្នាតតូចមួយក៏ដោយ ពោលឲ្យតែគាត់មិនអាចទទួលបានជ័យជម្នះ តែខ្ញុំគិតថាអ្នករាល់គ្នាក៏នៅតែស្រលាញ់គាត់”។
បញ្ជាក់ថា Zlatan និង Shaw ធ្លាប់រួមអាជីពជាមួយគ្នានៅចន្លោះឆ្នាំ ២០១៦ ដល់ ២០១៨ មុនពេលដែលលោកព្រះផ្លាស់ទៅចូលរួមនៅក្លឹបបារាំង PSG៕ ប្រភព៖ AF