Wan-Bissaka ​ថា​កីឡាករ Man City ​ម្នាក់​នេះ ​ពិបាក​បិទ​បំផុត​

Wan-Bissaka ​ខ្សែ​ការពារ​ឆ្នើម​ម្នាក់​របស់​ក្រុម​បិសាច​ក្រហម Manchester United ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Raheem Sterling ​របស់​ក្រុម Man City ​គឺ​ជា​កីឡាករ​ដែល​ពិបាក​បិទ​បំផុត​។Wan-Bissaka ​ជា​កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម​លោក Ole ​ហើយ​ក៏​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ដែរ​ក្នុង​តំណែង​ការពារ​របស់​ខ្លួន។ ​១​រដូវ​កាល​ដំបូង​នេះ ​កីឡាករ​សញ្ជាតិ​អង់គ្លេស​បាន​បង្ហើប​ថា​មាន​កីឡាករ​ម្នាក់​ដែល​ខ្លួន​ពិបាក​បិទ​បំផុត។ ម្នាក់​នោះ​គឺ Sterling ​របស់​ក្រុម Manchester City ​តែ​ម្ដង។

 

កីឡាករ​វ័យ​២២​ឆ្នាំ​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​គិតថា Sterling ​ជា​កីឡាករ​ដែល​ពិបាក​បិទ ​ហើយ​ខ្ញុំ​ចូល​ចិត្ត​ប្រកួត​ប្រជែង​ជាមួយ​គេ​បំផុត។ គាត់​តែងតែ​ប្រឹងប្រែង​រុល​ទៅ​មុខ ​ហើយ​វា​ជា​ការ​ប្រជែង​ដែល​ខ្ញុំ​ចូល​ចិត្ត”។ ​យ៉ាងណាមិញ ​ការ​ប៉ះ​គ្នា​កន្លង​មក រវាង​កីឡាករ​ទាំង​ពីរ គឺ Wan-Bissaka ​ហាក់​ដូច​ជា​ធ្វើ​បាន​យ៉ាង​ល្អ ​ដោយ​បិទ Sterling ​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT