បុរស​តែ​ម្នាក់​គត់​ក្នុង​លោក​ធ្លាប់​ដឹកនាំ​ក្លឹប At/Real/Barca ​បាន​ទទួល​មរណភាព​ហើយ

នៅ​ថ្ងៃ​ទី ៧ មេសា ឆ្នាំ ២០២០ នេះ ក្លឹប Atletico Madrid ​បាន​ប្រកាស​ពី​ការ​ទទួល​មរណភាព​របស់​លោក Radomir Antic នៅ​វ័យ ៧១ ឆ្នាំ ដែល​លោក​ធ្លាប់​ជា​អតីត​គ្រូ​បង្គោល​របស់​ក្លឹប At កាល​ពី​ពេល​កន្លង​ទៅ។

បុរស​សញ្ជាតិ​ស៊ែប៊ី​រូប​នេះ ​គឺ​ជា​អ្នកចាត់ការ​តែ​មួយ​រូប​គត់​ក្នុង​លោក ដែល​ធ្លាប់​មាន​ប្រវត្តិ​ដឹកនាំ​នៅ​ក្លឹប​កំពូល​ទាំង ៣ របស់​អេស្ប៉ាញ រួម​មាន Real Madrid, Atletico Madrid និង Barcelona។

ជុំវិញ​មូលហេតុ​នៃ​ការ​បាត់បង់​ជីវិត​របស់​លោក មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​តាម​ដឹង​ទំនង​ជា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ COVID-19 ឡើយ។

រំឭក​ថា​គ្រា​នៅ​ដឹកនាំ​ក្លឹប At លោក​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់ LaLiga និង Copa del Rey ព្រម​គ្នា​នា​រដូវ​កាល​តែ​មួយ ១៩៩៥/៩៦៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT