ប្រធាន​ធំ UEFA និយាយ​ប៉ុន្មាន​ម៉ាត់​នេះ ល្មម​ឲ្យ​អ្នក​គាំទ្រ Liverpool សប្បាយ​ចិត្ត​មិន​ស្ទើរ

ប្រធាន​សមាគម​បាល់ទាត់​អឺរ៉ុប UEFA លោក Aleksander Ceferin បាន​និយាយ​នូវ​ពាក្យ​ប៉ុន្មាន​ម៉ាត់ ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៃ​ការ​គ្រោង​លើក​ពាន Premier League របស់​ហង្ស​ក្រហម Liverpool ដែល​មាន​មតិ​មួយ​ចំនួន​អះអាង​ថា​ហង្ស​នឹង​បន្ត​ខកខាន​ការ​លើក​ពាន​ឆ្នាំ​នេះ​ ក្រោយ​ស្ថានភាព​ជំងឺ COVID-19 មិន​មាន​ការ​ចុះ​ថមថយ។

ភាព​ភ័យខ្លាច​និង​ការ​បារម្ភ​របស់​អ្នក​គាំទ្រ ត្រូវ​បាន​រសាត់​បាត់​ទាំង​ស្រុង បន្ទាប់​ពី​ប្រធាន​ធំ UEFA បាន​និយាយ​ប្រាប់​សារព័ត៌មាន Ekipa ថា៖ “ខ្ញុំ​មើល​មិន​ឃើញ​ថា Liverpool មិន​លើក​ពាន​នោះ​ទេ ដោយ​ទោះ​បី​រដូវ​កាល​សេសសល់​មិន​អាច​បន្ត ក៏​នឹង​មាន​ការ​ចាត់ចែង​ចាំ​បាច់​មួយ​ឲ្យ​សម្រេច​លទ្ធផល​តាម​មធ្យោបាយ​ណា​មួយ​ផង​ដែរ”។

លោក​សង្កត់​ធ្ងន់៖ “ក្រុម​ដែល​ឈ្នះ​ជើង​ឯក​គួរ​ណា​ត្រូវ​បាន​កំណត់ ហើយ​ខ្ញុំ​ក៏​មើល​មិន​ឃើញ​ថា Liverpool មិន​អាច​នោះ​ដែរ”។

រំឭកថាមុនផ្អាករដូវកាល នៅតារាង Premier League ក្រុមហង្សក្រហម Liverpool បាននាំមុខដាច់ Man City ដល់ទៅ ២៥ ពិន្ទុទៅហើយ តាមថានៅសល់តែប៉ុន្មានប្រកួតទៀតគឺហង្សអាចទទួលពិន្ទុឈ្នះស្វ័យប្រវត្តិ ប្រសិនគ្មានបញ្ហា COVID-19៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT