Daniel James លឿន​ប៉ុណ្ណឹង​ហើយ ​តែ​សាមី​ខ្លួន​គេ​ថា​មិត្ត​រួម​ក្រុម ៣ រូប​នេះ​លឿន​ជាង​គេ​ទៀត

អតីត​ខ្សែ​ប្រយុទ្ធ​ស្លាប​នៅ Swansea គឺ​កីឡាករ Daniel James ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​និង​បាន​ឃើញ​ពី​សមត្ថភាព​របស់​គេ​លើ​ទីលាន​ប្រកួត គឺ​យុវជន​រូប​នេះ​មាន​ល្បឿន​លឿន​មែនទែន ប៉ុន្តែ​តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន បាន​អះអាង​ថា​មាន​មិត្ត​រួម​ក្រុម ៣ រូប​ទៀត​ក៏​មិន​ណយ​ដូច​គ្នា។

ក្នុង​នោះ James បាន​និយាយ​អំពី Diogo Dalot, Marcus Rashford និង Aaron Wan-Bissaka ដែល​ថា​សុទ្ធសឹង​តែ​មាន​ល្បឿន​លឿន​ទាំង​អស់ តែ​សម្រាប់ Diogo ហាក់​រាង​លឿន​ជាង​គេ​បន្តិច។

កីឡាករ​សញ្ជាតិ​វែល​និយាយ៖ “រឿង​នោះ​វា​ប្រាកដ​ជា​ខ្ញុំ, Diogo Dalot និង Marcus Rashford ដោយ​យើង​មាន​ការ​ប្រណាំង​ដ៏​ល្អ​មួយ ហើយ Aaron ក៏​លឿន​ណាស់​ដែរ ដោយ​ខ្ញុំ​គិត​ថា​ប្រហែល​អ្នក​រាល់​គ្នា​មិន​ចាប់​អារម្មណ៍​ពី​ល្បឿន​ដ៏​លឿន​របស់​គេ​ទេ គ្រាន់​ថា​សម្រាប់ Diogo គឺ​លឿន​បំផុត​តែ​ម្តង”។

បញ្ជាក់​ថា​ក្រឡេក​ទៅ​មើល​ក្របខ័ណ្ឌ Premier League តាម​ដំណឹង​ល្ហិចល្ហៀង​ទំនង​ជា​នឹង​ត្រូវ​បន្ត​រដូវ​កាល​នៅ​ខែ​មិថុនា ខណៈ​ការ​បើក​រដូវ​កាល ២០២០-២១ ទំនង​មិន​អាច​ធ្វើ​ទៅ​បាន​តាម​កាលបរិច្ឆេទ​កំណត់​ដូច​រាល់​ឆ្នាំ​នោះ​ឡើយ៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT