AC Milan ចាប់​ចិត្ត Torreira តែ Arsenal ទារ​ឲ្យ​បាន ៤០ លាន​អឺរ៉ូ​ជា​កំហិត

ក្លឹប AC Milan ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ជាប់ចិត្ត​ជាមួយ​ខ្សែ​បម្រើ​កាំភ្លើង​ធំ​​គឺ​កីឡាករ Lucas Torreira ​ដោយ​មាន​បំណង​ចង់​ថ្ពក់​យក​អតីត​កីឡាករ​នៅ Sampdoria រូប​នេះ ឲ្យ​បាន​នៅ​រដូវ​ក្តៅ​ខាង​មុខ ក្រោយ​ពី​ខកខាន​ម្តង​កាល​ពី​ឆ្នាំ​ទៅ។

នា​រដូវ​កាល ២០១៩/២០ ខ្សែ​បម្រើ Torreira ​រក​បាន ១ គ្រាប់​និង Assist ១ លើក​គត់​ឲ្យ​ក្លឹប​នៅ ២៤ លើក​នៃ​ការ​បង្ហាញ​ខ្លួន​សរុប។ ប៉ុន្តែ AC នៅ​តែ​ចាប់​អារម្មណ៍​ចង់​បាន​បុរស​វ័យ ២៤ ឆ្នាំ ហើយ​ចង់​ផ្តល់​ជូន​សំណើ​កុងត្រា​សមរម្យ​មួយ​ដល់​រូប​គេ។ នេះ​បើ​តាម CdS បាន​ចុះ​ផ្សាយ។

យ៉ាងណាមិញ​ចំពោះ​តម្លៃ​ខ្លួន តាម​ការ​កំណត់​របស់​កាំភ្លើង​ធំ ចំពោះ​ក្លឹប​ណា​ដែល​ចង់​បាន​កីឡាករ​អ៊ុយរុយហ្គាយ​ខាង​លើ គឺ​ទាមទារ​តម្លៃ​ខ្លួន​ជា​ចាំ​បាច់​ប្រមាណ ៤០ លាន​អឺរ៉ូ។

ខណៈ​ដែល AC ក៏​ដុតដៃដុតជើង​ប្រមូល​កញ្ចប់​ថវិកា​របស់​ខ្លួន តាម​រយៈ​ការ​គ្រោង​លក់ Franck Kessie ឲ្យ​ទៅ Wolves ឬ West Ham ដើម្បី​ជា​ចំណែក​ក្នុង​ការ​បង្រ្គប់​លុយ​ទិញ Torreira ផង​ដែរ៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT